ព័ត៌មានអន្ដរជាតិ
ក្រោយបានជំនួយ លោក ហ្សេលេនស្គី តឿនអាមេរិក ជួយដឹកឲ្យលឿនបន្តិចមក
ក្រោយសហរដ្ឋអាមេរិក អនុម័តកញ្ចប់ជំនួយក្នុងទំហំដ៏ធំសម្រាប់អ៊ុយក្រែន លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយថា ត្បិតតែជំនួយខ្លះបានមកដល់ដីអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែលោកតឿនឲ្យទីក្រុងវ៉ាស៊ីនតោន ដឹកជំនួយឲ្យបានលឿនបន្តិចមក។

តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃចន្ទទី២៩ខែមេសា លោក ហ្សេលេនស្គី លើកឡើងថា ដោយសារតែការដឹកសព្វាវុធយឺតយ៉ាវនេះហើយ ទើបធ្វើឲ្យរុស្ស៊ី បានដៃវាយសន្ធាប់នៅសមរភូមិជួរមុខ។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកៀវ លោកហ្សេលេនស្គីនិយាយថា “ឥឡូវ កងទ័ពរុស្ស៊ីកំពុងព្យាយាមទាញយកប្រយោជន៍ពីស្ថានភាព ដែលយើងកំពុងរង់ចាំការផ្គត់ផ្គង់ពីដៃគូ ជាពិសេសពីសហរដ្ឋអាមេរិកតែម្តង។ នោះហើយជាមូលហេតុដែលយើងសូមជំរុញឲ្យមានការដឹកជំនួយសព្វាវុធ ឲ្យបានលឿនបន្តិច។
ការជំរុញរបស់លោក កើតឡើងបន្ទាប់ពីអាជ្ញាធរនៅកំពង់ផែសមុទ្រខ្មៅ Odesa និយាយថា មីស៊ីលរុស្ស៊ីមួយគ្រាប់ បានសម្លាប់មនុស្ស៤នាក់ និងរបួស៣២នាក់។

ប្រធានតំបន់ Odesa លោក Oleh Kiper អះអាងថា ស្ត្រី៣នាក់ និងបុរសម្នាក់ត្រូវបាត់បង់ជីវិត ហើយអ្នករបួសរួមមានក្មេងអាយុ៤ឆ្នាំម្នាក់ និង១៦ឆ្នាំម្នាក់ ព្រមទាំងស្ត្រីមានផ្ទៃពោះផងដែរ។ លើសពីនេះ ផ្ទះប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធត្រូវរងការខូចខាតថែមទៀត។
ស្របពេលជាមួយគ្នានោះដែរ នៅព្រឹកថ្ងៃចន្ទ រុស្ស៊ីប្រកាសថា ខ្លួនដណ្តើមបានភូមិទីពីរត្រឹមរយៈពេលពីរថ្ងៃ នៃប្រតិបត្តិការវាយលុករបស់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ដោយឡែក តាមការបញ្ជាក់ពីមេបញ្ជាការអ៊ុយក្រែនលោក Oleksandr Syrskyi, ស្ថានភាពនៅសមរភូមិជួរមុខកាន់តែអាក្រក់ទៅៗហើយ ចំពេលមានការវាយប្រហារជាច្រើនលើកច្រើនសារបស់រុស្ស៊ី ហើយកងកម្លាំងអ៊ុយក្រែនក៏បានដកថយចេញពីទីតាំងនៅក្នុងតំបន់ Donetsk ភាគខាងកើតទៅទៀត។

ដោយសារតែស្ថានភាពកាន់តែយ៉ាប់យ៉ឺនបែបនេះហើយ ទើបអ៊ុយក្រែន បានប្រកូកប្រកាសម្តងហើយម្តងទៀតសុំជំនួយឲ្យបានលឿន ព្រោះមិនអាចបណ្តែតបណ្តោយឲ្យរុស្ស៊ីបានដៃ សម្រុកវាយប្រហារបានឡើយ។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ រដ្ឋបាលលោក បៃដិន បានជះលុយជួយអ៊ុយក្រែន អស់ប្រមាណ១១៣ពាន់លានដុល្លាររួចទៅហើយ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ី ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយនៅសប្តាហ៍នេះលោក ហ្សេលេនស្គី ថែមទាំងបង្ហាញបំណងចង់ឲ្យអាមេរិក ជួយទីក្រុងកៀវ ១០ឆ្នាំទៀតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


