ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអឺរ៉ុបចំនួន៣
ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ មេដឹកនាំចិនលោក ស៊ី ជីនពីង នឹងធ្វើដំណើរទៅប្រទេសអឺរ៉ុបចំនួន៣ មានដូចជា បារាំង ស៊ែប៊ី និងហុងគ្រី ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua កាលពីថ្ងៃទី២៩ ខែមេសា។

កំឡុងទស្សនកិច្ចនេះ លោក ស៊ី ជីនពីង នឹងចូលជួបពិភាក្សាការងារជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង, លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ី, លោក Tamas Sulyok ប្រធានាធិបតីហុងគ្រី និងលោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី។ ជំនួបនេះ នឹងផ្ដោតសំខាន់លើការផ្លាស់ប្ដូរទស្សនៈរបស់បណ្ដាប្រទេសដែលចូលរួម ទាក់ទិនទៅនឹងទំនាក់ទំនងទ្វេភាគីរវាងចិន និងសហភាពអឺរ៉ុប ព្រមទាំងបញ្ហាក្ដៅៗក្នុងតំបន់ ក៏ដូចជាបញ្ហាអន្តរជាតិផងដែរ។
លោក Lin Jian អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតចិន-បារាំង។ ចិននឹងចាត់ទុកឳកាសនេះជាការផ្សារភ្ជាប់ទំនុកចិត្តទ្វេភាគីលើផ្នែកនយោបាយ ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-បារាំងឲ្យឈានទៅដល់កម្រិតថ្មីមួយ និងបង្កើនការអភិវឌ្ឍរឹងមាំប្រកបដោយសុខុមាលភាពនៃទំនាក់ទំនងចិន-អឺរ៉ុប៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


