ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងនៅ ឥណ្ឌូណេស៊ី ព្រួសផេះខ្ទាតដល់ ម៉ាឡេស៊ី
ផ្ទុះភ្នំភ្លើងនៅប្រទេសឥណ្ឌូណេស៊ីបានបង្ខំឲ្យអាកាសយានដ្ឋានជាងពាក់កណ្តាលប្រទេសត្រូវបិទទ្វារ ខណៈដែលអាជ្ញាធរបានប្រញាប់ប្រញាល់ជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់ក្បែរនោះ ដោយសារតែការភ័យខ្លាចមានរលកយក្សស៊ូណាមិ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២ ខែឧសភានេះ ។
យោងតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសឥណ្ឌូណេស៊ី (BMKG) បានឲ្យដឹងថា ភ្នំភ្លើង Ruang បានផ្ទុះឡើងចំនួន ៣ ដងកាលពីថ្ងៃអង្គារ ដោយបានព្រួសកម្អែភ្នំភ្លើង និងផេះចម្ងាយជាង ៥ គីឡូម៉ែត្រទៅលើផ្ទៃមេឃ និងបង្ខំឲ្យអាជ្ញាធរចេញបញ្ជាជម្លៀសប្រជាជនក្នុងតំបន់ចំនួន ១២,០០០ នាក់ ខណៈផេះភ្នំភ្លើងបានខ្ទាតទៅដល់ភាគខាងកើតប្រទេសម៉ាឡេស៊ី នៅលើកោះ Borneo ផងដែរ ។
ការផ្ទុះរាលដាលនៃកម្អែភ្នំភ្លើងបានបង្ខំឲ្យអាកាសយានដ្ឋានចំនួន ៧ នៅទីក្រុងធំបំផុតក្នុងខេត្ត Manado និងទីក្រុង Gorontalo ត្រូវបិទទ្វារ ។ នេះបើយោងតាមការជូនដំណឹងពីក្រុមហ៊ុនអាកាសចរណ៍ AirNav Indonesia ។
ភ្នំភ្លើងនេះនៅតែបញ្ចេញផេះ និងផ្សែងពីលើមាត់រណ្ដៅនៅព្រឹកថ្ងៃពុធ ដោយអាជ្ញាធរបានប្រកាសអាសន្ននៅកម្រិតខ្ពស់បំផុតនៃប្រព័ន្ធប្រកាសអាសន្នកម្រិតទី ៤ ហើយបានអំពាវនាវឲ្យអ្នកស្រុកនៅចម្ងាយ ៧ គីឡូម៉ែត្រពីតំបន់ហាមឃាត់ ។ខណៈកប៉ាល់ជួយសង្គ្រោះ និងនាវាចម្បាំងមួយគ្រឿងត្រូវបានបញ្ជូនទៅដើម្បីជួយដឹកមនុស្សរាប់ពាន់នាក់ចេញពីកោះ Tagulandang ដោយសារតែមានការព្រមានអំពីកម្អែភ្នំភ្លើងមួយចំនួនបានធ្លាក់ចូលទៅក្នុងសមុទ្រដែលអាចបង្កជារលកយក្សស៊ូណាមិ ។
គួរបញ្ចាក់ថា ឥណ្ឌូណេស៊ីដែលជាប្រទេសប្រជុំកោះដ៏ធំបានជួបប្រទះនឹងគ្រោះរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដោយសារតែទីតាំងរបស់វាស្ថិតនៅកន្លែងដែលងាយរងគ្រោះនៃមហាសមុទ្រប៉ាស៊ីហ្វិក ។ កាលពីឆ្នាំ ២០១៨ រណ្ដៅភ្នំភ្លើង Anak Krakatoa ដែលស្ថិតនៅចន្លោះកោះ Java និងកោះស៊ូម៉ាត្រា ក៏ផ្ទុះផងដែរ ដោយបានព្រួសកម្អែភ្នំភ្លើងដ៏ធំចូលទៅក្នុងមហាសមុទ្រ បង្កជារលកយក្សស៊ូណាមិ សម្លាប់មនុស្សជាង ៤០០ នាក់ និងរបួសរាប់ពាន់នាក់ ៕
អត្ថបទ ៖ ប៊ុនសុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


