ព័ត៌មានអន្ដរជាតិ
កង្វះខាតគិលានុបដ្ឋាកនៅម៉ាឡេស៊ី នឹងកើនឡើងខ្ពស់ដល់ ៦០% ត្រឹមឆ្នាំ២០៣០
លោក Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានបង្ហាញពីក្ដីបារម្ភថា នៅត្រឹមឆ្នាំ២០៣០ខាងមុខ វិស័យថែទាំអ្នកជំងឺនៅម៉ាឡេស៊ី អាចនឹងពើបប្រទះបញ្ហាកង្វះខាតបុគ្គលិកគិលានុបដ្ឋាករហូតដល់ទៅ ៦០% ឯណោះ។

ថ្លែងនៅសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យអន្តរជាតិ KL កាលពីថ្ងៃទី២ ខែឧសភា លោករដ្ឋមន្ត្រី បាននិយាយថា “យើងអាចសង់មន្ទីរពេទ្យដោយប្រើឥដ្ឋនិងស៊ីម៉ង់បាន ប៉ុន្តែអ្វីដែលសំខាន់គឺបុគ្គលិក មិនត្រឹមតែវេជ្ជបណ្ឌិត គ្រូពេទ្យឯកទេសនោះទេ តែគិលានុបដ្ឋាកក៏សំខាន់ដូចគ្នាផងដែរ។ យើងកំពុងមានបញ្ហាខ្វះគិលានុបដ្ឋាកយ៉ាងធ្ងន់ធ្ងរ”។
លោក Ahmad បានរៀបរាប់បន្តថា លោកគាំទ្រពេញទំហឹងឲ្យមានកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ព្រោះថាវានឹងជួយអភិវឌ្ឍវិស័យសុខាភិបាល ហើយជាពិសេសនោះគឺជួយដោះស្រាយបញ្ហាខ្វះខាតគិលានុបដ្ឋាក។
សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ គិលានុបដ្ឋាកនៅម៉ាឡេស៊ី មានចំនួនសរុបជាង ១១ម៉ឺននាក់ ហើយក្នុងនោះមានជិត ៨ម៉ឺននាក់ជាបុគ្គលិករដ្ឋ ខណៈដែលវិស័យឯកជនមានត្រឹមជាង ៣ម៉ឺននាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


