ព័ត៌មានអន្ដរជាតិ
អាមេរិក និងសមាជិក EU ភាគច្រើន នាំគ្នាធ្វើពហិការមិនចូលរួមថ្ងៃកាន់តំណែង ពូទីន
ថ្ងៃស្បថចូលឡើងកាន់តំណែងរបស់លោក វ៉ា្លឌឺមៀ ពូទីន ធ្វើជាមេដឹកនាំប្រទេសរុស្ស៊ីជាលើកទី៥ នារសៀលថ្ងៃទី៧ ខែឧសភា នេះ នឹងមិនមានវត្តមានបេសកជនរបស់សហរដ្ឋអាមេរិក និងបណ្ដាសមាជិកសហភាពអឺរ៉ុបភាគច្រើននោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
លោក ពូទីន បានឈ្នះការបោះឆ្នោតកាលពីខែមីនាកន្លងទៅ ជាមួយសម្លេងអ្នកគាំទ្រចំនួន ៨៧,២៨%។ យ៉ាងណាមិញ ក្រុមអ្នករិះគន់ បាននិយាយថា ការបោះឆ្នោតនេះខ្វះភាពស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បានប្រាប់ថា “យើងនឹងមិនមានអ្នកតំណាងនៅក្នុងថ្ងៃស្បថឡើងកាន់តំណែងរបស់គាត់ទេ (ពូទីន)។ យើងប្រាកដណាស់មិនចាត់ទុកការបោះឆ្នោតនោះសេរីនិងយុត្តិធម៌ទេ ប៉ុន្តែគាត់នៅតែជាប្រធានាធិបតីរុស្ស៊ី ហើយគាត់នឹងបន្តតំណែងក្នុងមុខងារនេះដដែលទៀត”។
ដោយឡែកចំពោះចក្រភពអង់គ្លេស កាណាដា និងបណ្ដាប្រទេសសហភាពអឺរ៉ុបភាគច្រើន បានឆ្លើយប្រាប់សារព័ត៌មាន Reuters ដូចៗគ្នាដែរថា ពួកគេនឹងមិនបញ្ជូនមន្ត្រីរូបណាមួយទៅកាន់ពិធីឡើងកាន់តំណែងរបស់លោក ពូទីន ដាច់ខាត។
បន្ថែមពីនេះទៀត រដ្ឋបាល់ទិកចំនួន៣ មានដូចជា អេស្ដូនី ឡាវីយ៉ា និងលីទុយអានី បានដកឯកអគ្គរដ្ឋទូតរបស់ពួកគេត្រឡប់មកពីក្រុងម៉ូស្គូវិញ ហើយក៏បានបដិសេធមិនចូលរួមក្នុងថ្ងៃពិសេសរបស់រុស្ស៊ីដែរ។
ចំណែកឯខាងក្រសួងកិច្ចការបរទេសអ៊ុយក្រែនវិញ ក៏បានថ្លែងថា “អ៊ុយក្រែនមើលឃើញថា គ្មានហេតុផលផ្លូវច្បាប់ក្នុងការទទួលស្គាល់គាត់ជាប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់នៃសហព័ន្ធរុស្ស៊ីឡើយ”។
ផ្ទុយពីការធ្វើពហិការខាងលើ សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសបារាំង ហុងគ្រី និងស្លូវ៉ាគី ទំនងជាអាចបញ្ជូនតំណាងខ្លួនឲ្យទៅចូលរួមនៅរុស្ស៊ី។ កាលពីថ្ងៃទី៦ ខែឧសភា លោក Emmanuel Macron បាននិយាយថា “យើងមិនធ្វើសង្គ្រាមជាមួយរុស្ស៊ី ឬក៏ប្រជាជនរុស្ស៊ីទេ ហើយយើងក៏គ្មានបំណងចង់មានការផ្លាស់ប្ដូររបបនៅក្នុងក្រុងម៉ូស្គូដែរ”៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


