ព័ត៌មានអន្ដរជាតិ
អង់គ្លេស ត្រៀមបណ្ដេញមន្ត្រីការពារជាតិ រុស្ស៊ី ចេញពីប្រទេស ក្រោមបទសង្ស័យស៊ើបការណ៍សម្ងាត់
អង់គ្លេសនឹងបណ្ដេញមន្ត្រីការពារជាតិរុស្ស៊ីចេញពីប្រទេស ដោយអះអាងថា មន្ត្រីទាំងនោះជាអ្នកស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ ។

រដ្ឋាភិបាលអង់គ្លេសបានប្រកាសវិធានការបណ្ដេញនេះ ជាផ្នែកមួយនៃជំហានប្រឆាំងនឹងសកម្មភាពមិនល្អណាមួយ នៅក្នុងចក្រភពអង់គ្លេសដែលប៉ុនប៉ងដោយរុស្ស៊ី ហើយក្នុងនោះរួមមានទាំងការដកតំណែងវិនិយោគិនអចលនទ្រព្យរុស្ស៊ីមួយចំនួនក្នុងប្រទេសផងដែរ ។
វិធានការមួយទៀតគឺកំណត់រយៈពេលដែលមន្ត្រីការទូតរុស្ស៊ីធ្វើការនៅអង់គ្លេស ដើម្បីរារាំងគោលបំណងស៊ើបការណ៍សម្ងាត់ ក៏ដូចជាកាត់បន្ថយសមត្ថភាពរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី ប៉ុន្តែទាក់ទិននឹងបញ្ហានេះ ទីក្រុងមូស្គូបានព្រមានថា នឹងធ្វើការឆ្លើយតបទៅសកម្មភាពបង្កហេតុរបស់អង់គ្លេសនេះវិញ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ អង់គ្លេសមានបញ្ហាជាច្រើនពាក់ព័ន្ធផ្នែកចារកម្មនេះ ជាក់ស្ដែងជនជាតិប៊ុលហ្គារី ៦ នាក់ត្រូវបានចោទប្រកាន់នៅឆ្នាំនេះពីបទចារកម្មឲ្យរុស្ស៊ី ហើយអង់គ្លេសក៏ធ្លាប់បណ្ដេញអ្នកការទូតរុស្ស៊ី ២៣ នាក់ចេញពីប្រទេសកាលពីឆ្នាំ ២០១៨ ផងដែរ ជាហេតុនាំឲ្យលោកខាងលិច និងប្រទេសមួយចំនួនទៀតធ្វើបែបនេះតាម ជាការឆ្លើយតបទៅរុស្ស៊ី ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


