ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសប្រើអំណាច ធ្វើគ្រប់យ៉ាង រារាំងពិភពលោក មិនឲ្យកើតសង្គ្រាមថ្មី
ក្នុងសុន្ទរកថាអំឡុងក្បួនព្យុហយាត្រាយោធាទិវាជ័យជម្នះ នៅទីក្រុងមូស្គូ, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសក្តែងៗថា រុស្ស៊ី នឹងប្រើអំណាចធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងមិនឲ្យពិភពលោកកើតជម្លោះថ្មីទៀតឡើយ ប៉ុន្តែក៏មិនអនុញ្ញាតឲ្យមានការគំរាមកំហែងណាមួយចំពោះរុស្ស៊ីដែរ។

ឈរអមជាមួយមន្ត្រីកំពូលៗនិងអ្នកមុខអ្នកការ លោក ពូទីន អះអាងថា យោធារុស្ស៊ី តែងប្រុងជើងការជាប់ជានិច្ច និងត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យរបស់ខ្លួន។
តាមការបញ្ជាក់ពីប្រធានាធិបតីរុស្ស៊ីរូបនេះ, “ប្រទេសលោកខាងលិច ចង់បំភ្លេចមេរៀននៃសង្គ្រាមលោកលើកទី២ ប៉ុន្តែយើងចងចាំថា ជោគវាសនារបស់មនុស្សលោក គឺត្រូវបានសម្រេចនៅក្នុងសមរភូមិដ៏ធំ ជិតទីក្រុងមូស្គូនិង ឡេនីនក្រាដ ក៏ដូចជាទីក្រុងដទៃទៀតផងដែរ។ រុស្ស៊ីកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយជោគវាសនារបស់ប្រទេសនេះ គឺអាស្រ័យទាំងស្រុងលើប្រជាជនរុស្ស៊ីគ្រប់រូប”។

សូមបញ្ជាក់ថា ថ្ងៃ៩ឧសភារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ី តែងប្រារព្ធទិវាជ័យជម្នះលើសត្រូវឈ្លានពានណាស៊ីអាល្លឺម៉ង់ ខណៈឆ្នាំ២០២៤នេះគឺជាខួបលើកទី៧៩ហើយ។
ឆ្នាំនេះ គេឃើញមានកងទ័ពរាប់ម៉ឺននាក់ព្រមទាំងគ្រឿងសឹកជាច្រើន បានចូលរួមក្បួនព្យុហយាត្រានៅទីលានក្រហម ក្នុងទីក្រុងមូស្គូ។
ក្បួនព្យុហយាត្រាយោធានិងពិធីផ្សេងៗ ដើម្បីឧទ្ទិសដល់គុណបំណាច់និងការលះបង់របស់ប្រជាជនសូវៀត បានប្រព្រឹត្តទៅនៅទីក្រុងជាង៣០០ ទូទាំងប្រទេសរុស្ស៊ី ប៉ុន្តែព្រឹត្តិការណ៍ធំគឺធ្វើឡើងក្នុងទីក្រុងមូស្គូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


