ព័ត៌មានអន្ដរជាតិ
លោក ពូទីន ទៅចិន លើកនេះ នឹងពិភាក្សាបញ្ហាក្តៅចំនួន ២
វិមានក្រឹមឡាំងបញ្ជាក់ថា នៅថ្ងៃទី១៦-១៧ខែឧសភានេះ ប្រធានាធិបតិរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសចិន តបតាមការអញ្ជើញរបស់សមភាគីលោក ស៊ី ជីនពីង ហើយនេះជាដំណើរចេញក្រៅប្រទេសលើកដំបូងរបស់លោកពូទីន ចាប់តាំងពីការឡើងកាន់តំណែងក្នុងអាណត្តិថ្មី។

តាមការបញ្ជាក់ពីវិមានក្រឹមឡាំង, ក្រៅពីការបង្ហាញសាមគ្គីភាពនិងរឹតចំណងទាក់ទងរវាងមិត្តទាំងពីរ ដំណើរទស្សនកិច្ចរបស់លោកពូទីនទៅចិន លើកនេះ ក៏នឹងពិភាក្សាលើបញ្ហាក្តៅជាសកលចំនួន២ផងដែរ នោះគឺសេដ្ឋកិច្ចនិងសង្គ្រាម ជាពិសេសសង្គ្រាមអ៊ុយក្រែនតែម្តង។
សេចក្តីរាយការណ៍របស់ Sputnik បានឲ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជួបជាមួយលោក ស៊ី ទេ, លោក ពូទីន ក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លី ឈាង ផងដែរដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយលោកពូទីន នឹងធ្វើដំណើរទៅទីក្រុងហាប៊ីន ភាគឦសាន សម្រាប់ចូលរួមពិធីតាំងពិព័រណ៍ពាណិជ្ជកម្មនិងការវិនិយោគ។

បន្ទាប់ពីកិច្ចពិភាក្សា ចិននិងរុស្ស៊ី នឹងត្រូវចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយរបស់ប្រមុខរដ្ឋទាំងពីរ និងលើឯកសារទ្វេភាគីមួយចំនួនទៀត។ មិនត្រឹមប៉ុណ្ណឹង មេដឹកនាំទាំងពីរនឹងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗបំផុត។
ដោយឡែក បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin វិញ, ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋចិន ស៊ី ជីនពីននិងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក៏ដូចជាលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាផលប្រយោជន៍រួម ក្នុងបរិបទនៃខួបលើកទី ៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី ផងដែរ។

គេនៅចាំបានថា កាលពីដើមឆ្នាំ២០២២ លោក ពូទីន ក៏បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងដែរ ហើយក្រោយពេលចិន-រុស្ស៊ី ប្រកាសពីភាពជាដៃគូគ្មានដែនកំណត់មិនបានប៉ុន្មានផង ស្រាប់តែលោកពូទីន ដាក់ទ័ពរាប់ម៉ឺននាក់ ចូលទៅវាយលុកប្រទេសអ៊ុយក្រែន តែម្តង។
ម្យ៉ាងវិញទៀត ម្តងនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក ពូទីន ទៅកាន់ប្រទេសចិនក្នុងរយៈពេលត្រឹមតែជាងប្រាំមួយខែប៉ុណ្ណោះ បន្ទាប់ពីបស្ចិមប្រទេស ដាក់ទណ្ឌកម្មលើការវាយលុកយោធារបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្តណាមុនគេ?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


