ព័ត៌មានអន្ដរជាតិ
ករណីជំងឺគ្រុនចាញ់នៅវៀតណាម កើនឡើងខ្លាំងដល់ជាង ១០០%
សម្រាប់ដើមឆ្នាំ២០២៤ ជំងឺគ្រុនចាញ់ បានកើតឡើងចំនួន ១៤១ករណីហើយនៅក្នុងប្រទេសវៀតណាម ដែលតួលេខនេះបានហក់ឡើងខ្លាំងដល់ ១០៧,៤% ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើផ្អែកតាមរបាយការណ៍ព័ត៌មានចេញដោយវិទ្យាស្ថានជាតិនៃផ្នែកគ្រុនចាញ់វិទ្យា ប៉ារ៉ាស៊ីតវិទ្យា និងបាណកសាស្ត្រ នៅវៀតណាម កាលពីថ្ងៃទី១៥ ខែឧសភា។

លោក Hoang Dinh Canh នាយកវិទ្យាស្ថានជាតិខាងលើ បានប្រាប់ថា ប្រជាពលរដ្ឋវៀតណាមចំនួនប្រមាណ ៧លាននាក់ ស្ថិតនៅក្នុងខេត្តចំនួន២៣ ស្មើនឹង ១ ០៣០ឃុំ កំពុងរស់នៅក្នុងតំបន់ងាយរងគ្រោះដោយសារជំងឺគ្រុនចាញ់ ដូចជា តំបន់ភ្នំ តំបន់ដាច់ស្រយាល តំបន់ខ្ពង់រាបកណ្ដាល និងតំបន់ព្រំដែន។ មួយវិញទៀត នៅក្នុងចំណោមខេត្តទាំង២៣ មានខេត្តចំនួន១៣ ត្រូវគេរកឃើញថា មានករណីចម្លងមេរោគគ្រុនចាញ់ពីខាងក្រៅប្រទេស។
លោក Canh បានបញ្ជាក់ថា កត្តាប្រឈមនឹងជំងឺគ្រុនចាញ់នៅវៀតណាម បណ្ដាលមកពីករណីជាច្រើនដូចជា លក្ខខណ្ឌសេដ្ឋកិច្ចក្រខ្សត់ កង្វះខាតអនាម័យ និងកត្តាបរិស្ថានរស់នៅ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ វៀតណាមកើតមានជំងឺគ្រុនចាញ់សរុបចំនួន ៤៤៨ករណី។ ប្រទេសអាស៊ីមួយនេះ បានដាក់ចេញផែនការបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅត្រឹមឆ្នាំ២០៣០ខាងមុខ ដោយជាជំហានដំបូងគឺកម្ចាត់ឲ្យអស់នូវរាល់ករណីចម្លងមេរោគប៉ារ៉ាស៊ីតគ្រុនចាញ់នៅក្នុងប្រទេស ត្រឹមឆ្នាំ២០២៧៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


