ព័ត៌មានអន្ដរជាតិ
តើខ្មាន់កាំភ្លើង ប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីស្លូវ៉ាគី ត្រូវមានទោសធ្ងន់កម្រិតណា?
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃសុក្រទី១៧ខែឧសភា ពេលនេះខ្មាន់កាំភ្លើងបាញ់នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតដោយគិតទុកជាមុន ហើយរូបគេ អាចមានទោសជាប់ពន្ធនាគារអស់មួយជីវិត។

ខ្មាន់កាំភ្លើងឈ្មោះ Juraj Cintula អាយុ៧១ឆ្នាំបានចូលកៀកលោក Fico បាញ់៥គ្រាប់ចំពោះ ហើយក្នុងនោះមានមួយគ្រាប់ធ្លាយដល់ក្រពះខណៈលោកចូលរួមក្នុងពិធីជួបជុំមួយនៅទីក្រុង Handlova ហើយមកទល់ពេលនេះ លោកនៅតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែបានរួចផុតពីសេចក្តីស្លាប់ហើយ។
តាមការបញ្ជាក់ពី រដ្ឋមន្ត្រីមហាផ្ទៃស្លូវ៉ាគី Matus Sutaj Estok បានឲ្យដឹងថា ការវាយប្រហារនេះគឺជាប់ទាក់ទិននឹងបញ្ហានយោបាយសុទ្ធសាធ ហើយខ្មាន់កាំភ្លើងធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះដែរ តាមការចុះផ្សាយរបស់ RT, ខ្មាន់កាំភ្លើង ត្រូវបានគេស៊ើបដឹងថា ជាបុគ្គលម្នាក់ ដែលចេញមុខជំទាស់ខ្លាំងៗចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលទីក្រុង ប្រាទីស្លាវ៉ា ក្នុងការផ្អាកបញ្ជូនជំនួយសព្វាវុធឲ្យអ៊ុយក្រែន ធ្វើសង្គ្រាមជាមួយរុស្ស៊ី។
យោងតាមរដ្ឋមន្ត្រីមហាផ្ទៃ, ជនសង្ស័យតែងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍ក្នុងស្រុក និងអន្តរជាតិ ហើយតែងតវ៉ាប្រឆាំងគោលនយោបាយរដ្ឋាភិបាលមួយចំនួន រួមទាំងការបិទការិយាល័យរដ្ឋអាជ្ញាពិសេស និងការផ្អាកជំនួយយោធាដល់អ៊ុយក្រែនផងដែរ។

ចំពោះលោក Fico, លោកគឺជាអ្នករិះគន់គោលជំហរលោកខាងលិចលើបញ្ហាជម្លោះអ៊ុយក្រែន ហើយក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកបានដាក់ចេញនូវគោលនយោបាយ កាត់បន្ថយការផ្តល់អាវុធដល់ទីក្រុងកៀវ រហូតដល់នាំឲ្យលោកឈ្នះឆ្នោតឡើងកាន់តំណែងនាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន។
ដោយសារតែកត្តាខាងលើទាំងប៉ុន្មាននេះហើយ ទើបគេសន្មត់ថា ជំរុញឲ្យខ្មាន់កាំភ្លើង សម្រេចចិត្តបើកការវាយប្រហារលើលោក Fico តែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លូវ៉ាគី បញ្ជាក់ថា លោក Fico រួចផុតពីសេចក្តីស្លាប់ហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


