ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីថ្មី តៃវ៉ាន់ អំពាវនាវឲ្យ ចិន បញ្ឈប់ការគំរាមមកលើកោះនេះ
ថ្លែងនៅក្នុងពិធីឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te បានស្នើឲ្យប្រទេសចិនបញ្ឈប់គោលនយោបាយគំរាមកំហែងផ្នែកយោធាលើដែនកោះនេះទៀតទៅ ហើយលោកស្នើឲ្យទីក្រុងប៉េកាំងត្រូវតែគោរពជម្រើសរបស់ប្រជាជនតៃវ៉ាន់ ព្រោះសន្តិភាពគឺជាជម្រើសតែមួយគត់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែឧសភានេះ ។

លោក Lai បានថ្លែងទៅកាន់ហ្វូងមនុស្សនៅខាងក្រៅការិយាល័យប្រធានាធិបតីនៅកណ្តាលទីក្រុងតៃប៉ិថា លោកសូមអំពាវនាវម្តងហើយម្តងទៀតឲ្យមានកិច្ចពិភាក្សាជាមួយប្រទេសចិន ហើយឲ្យទីក្រុងប៉េកាំងបោះបង់ការប្រើប្រាស់កម្លាំងដើម្បីទាមទារគ្រប់គ្រងដែនកោះមួយនេះ ។
ទន្ទឹមនោះ លោកក៏ចង់ឲ្យចិនបញ្ឈប់ការបំភិតបំភ័យតៃវ៉ាន់ទាំងផ្នែកនយោបាយ និងយោធា ហើយទទួលយកការទទួលខុសត្រូវជាសកលជាមួយតៃវ៉ាន់ក្នុងកិច្ចខិតខំរក្សាសុខសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាក្នុងតំបន់ផ្សេងទៀតដើម្បីធានាថា គ្មានសង្គ្រាមណាមួយផ្ទុះឡើង ។
ពាក់ព័ន្ធនឹងការអំពាវនាវនេះទៀតសោត មិនមានប្រតិកម្មភ្លាមៗពីសំណាក់ប្រទេសចិននោះទេ ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានហៅលោក Lai ម្តងហើយម្តងទៀតថាជាមនុស្សគ្រោះថ្នាក់ផងដែរ ។

គួរបញ្ជាក់ថា តៃវ៉ាន់បានប្រឈមមុខនឹងសម្ពាធពីប្រទេសចិន រួមទាំងសកម្មភាពកងទ័ពអាកាស និងកងទ័ពជើងទឹកជាប្រចាំនៅជិតកោះនេះ ចាប់តាំងពីលោក Lai ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ។
លោក Lai អាយុ ៦៤ ឆ្នាំដែលចូលកាន់តំណែងបន្តពីលោកពស្រី Tsai Ing-wen នៅថ្ងៃចន្ទនេះ ធ្លាប់បានបម្រើការជាអនុប្រធានាធិបតីរបស់លោកស្រី Tsai អស់រយៈពេល ៤ ឆ្នាំ ខណៈចិនចាត់ទុកលោក Lai ជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ដោយសារតែគោលនយោបាយយកអាមេរិកជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានជម្លោះ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


