ព័ត៌មានអន្ដរជាតិ
អង់គ្លេស ថាមានព័ស្តុតាងដែល ចិន ផ្ដល់ជំនួយច្រើនសន្ធឹកសន្ធាប់ឲ្យ រុស្ស៊ី
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Grant Shapps បានចោទប្រកាន់ប្រទេសចិនថាបានផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ដល់រុស្ស៊ីប្រើក្នុងសង្គ្រាមលុកលុយលើអ៊ុយក្រែន ដោយមានព័ស្តុតាងពីទិន្នន័យស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និងអង់គ្លេស ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ ។

យោងតាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Grant Shapps បានអះអាងថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និងអង់គ្លេសមានព័ស្តុតាងថា ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានបញ្ជូនចេញពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែលោកមិនបានផ្តល់ពត៌មានលម្អិតដើម្បីគាំទ្រការអះអាងនេះនោះទេ ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ចិនបានបដិសេធម្តងហើយម្តងទៀត ដោយស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានអះអាងថា ចិនមិនបានផ្តល់អាវុធ មិនមែនជាអ្នកផលិត និងមិនជាប់ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែននោះទេ ខណៈស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ។

មួយវិញទៀតបើយោងតាមបទសម្ភាសន៍ជាមួយ BBC ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីខែមុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blenken បាននិយាយថា ចិនជាប្រទេសដែលរួមចំណែកសំខាន់ក្នុងការការពារជាតិ និងមូលដ្ឋានឧស្សាហកម្មរុស្ស៊ី ។
ក្នុងនោះទីក្រុងមូស្គូទទួលបាន ៩០ ភាគរយនៃមីក្រូអេឡិចត្រូនិចមកពីប្រទេសចិន ហើយគិតត្រឹមឆ្នាំ ២០២៣ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី ហើយរុស្ស៊ីក៏គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៦ របស់ចិនផងដែរ ៕

អត្ថនទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


