Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា រត់រក រុស្ស៊ី ឲ្យជួយអភិវឌ្ឍឧស្សាហកម្មអវកាស

បានផុស

នៅ

មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing កាលពីពេលថ្មីៗនេះបានជួបជាមួយលោក Savelyev Sergey Valentinovich អគ្គនាយករងក្រុមហ៊ុនអវកាសរុស្ស៊ី Roscosmos ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក៏ដូចជាការអភិវឌ្ឍន៍ក្នុងវិស័យបច្ចេកវិទ្យាអវកាសរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាអវកាសហើយនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបញ្ជូនសិស្សនិស្សិតមីយ៉ាន់ម៉ាទៅកាន់ប្រទេសរុស្ស៊ីដើម្បីសិក្សារៀនសូត្រផ្នែកបច្ចេកវិទ្យាអវកាស និងជំនួយរុស្ស៊ីសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅមីយ៉ាន់ម៉ាផងដែរ ។

រុស្ស៊ី​បាន​ផ្តល់​ការបណ្តុះបណ្តាល​កម្រិត​ខ្ពស់​ដល់​មន្ត្រី​យោធា​មី​យ៉ាន់​ម៉ា​ជា​យូរយារណាស់មកហើយ ពោលនៅ​មុន​រដ្ឋប្រហារ​យោធាទៅទៀត​ ។ ចាប់តាំងពីរដ្ឋប្រហារមក ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី មីយ៉ាន់ម៉ាបានពង្រីកយ៉ាងឆាប់រហ័សលើសពីការជួញដូរអាវុធទៅជាភាពជាដៃគូពហុវិស័យ ហើយរដ្ឋាភិបាលទាំងពីរថែមទាំងសហការក្នុងវិស័យអប់រំ និងសាសនាទៀតផង ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីក្នុងខែកក្កដា និងខែកញ្ញា ឆ្នាំ ២០២២ លោក Min Aung Hlaing បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Roscosmos ហើយក៏បានទៅទស្សនាទីវាលបាញ់បង្ហោះយានអវកាសផងដែរ ជាពិសេសមេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះក៏បានជួបជាមួយលោកប្រធានាធិបតី Vladimir Putin ដើម្បីពិភាក្សាអំពីជំនួយរបស់រុស្ស៊ីសម្រាប់ការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យានុយក្លេអ៊ែរផងដែរ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានបើកមជ្ឈមណ្ឌលបច្ចេកវិទ្យានុយក្លេអ៊ែរដំបូងរបស់ខ្លួននៅទីក្រុងយ៉ាំងហ្គោនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការគាំទ្រពីរុស្ស៊ី ហើយរដ្ឋាភិបាលទីក្រុងមូស្គូក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតូចមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែជាង ១ ឆ្នាំ បន្ទាប់ពីបានចុះហត្ថលេខានោះ ដំណើរការសាងសង់រោងចក្រមិនទាន់ចេញជាផ្លែផ្កាណាមួយនៅឡើយទេ ដោយសារតែបញ្ហាដាច់ភ្លើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Zelensky ស្នើឲ្យបងធំអាមេរិក និងណាតូជួយស្ទាក់ចាប់មីស៊ីល រុស្ស៊ី ដែលហោះលើមេឃ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍៖ ការងារអន្តោប្រវេសន៍ ដើរតួនាទីដ៏សំខាន់លើខឿនការពារសន្តិសុខជាតិ

ព័ត៌មានជាតិ២ នាទី មុន

តួកគី លើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុកឱ្យចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជា

អត្ថាធិប្បាយ៦ នាទី មុន

ទស្សនៈ៖ តើហេតុអ្វីបានជារដ្ឋមន្រ្តីការពារជាតិអាម៉េរិកមកទស្សនកិច្ចនៅកម្ពុជាក្នុងអំឡុងពេលនេះ?

ព័ត៌មានជាតិ១៣ នាទី មុន

សមិទ្ធផល​ដ៏​សំខាន់ចំនួនពីរ​​ បញ្ចប់​ការ​សាងសង់​​ ជំរុញ​​ផ្លាស់ប្តូរ​មុខមាត់​ខេត្តកែប

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ប្រមុខណាតូស្វែងរកប្រាក់ជាង ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗជួយដល់ អ៊ុយក្រែន

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២២ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២២ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម