Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ថា សមយុទ្ធ “ទណ្ឌកម្ម” របស់​ចិន ជា​​ការ​បង្ក​រឿង​មិន​សម​ទំនង

បានផុស

នៅ

ត្រឹម​រយៈ​ពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​តៃវ៉ាន់​ប្រកាស​ពីវត្តមាន​​ប្រធានាធិបតី​ថ្មី ស្រាប់​តែ​​មហាយក្ស​ចិន​​បាន​រៀបចំ​​សមយុទ្ធ​ “ទណ្ឌកម្ម” ខ្នាត​ធំ​ ព្រមាន​ចំៗ​​លើ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ។ តៃវ៉ាន់ បាន​​ធ្វើ​ការ​ថ្កោល​ទោស​​​សមយុទ្ធ​យោធា​របស់​ក្រុង​ប៉េកាំង​ ​ហើយ​ចាត់​ទុក​ទង្វើ​នេះ​ថា​ជា “ការ​បង្ក​ហេតុ​មិន​សម​ទំនង” ទាល់​តែ​សោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន៉ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា នេះ​ថា ខ្លួន​បាន​បញ្ជូន​កង​កម្លាំង​ទៅ​តំបន់​ជុំវិញ​ដែន​កោះ​រួច​ហើយ ព្រម​ទាំង​អះអាង​ថា ខ្លួន​មាន​ទំនុក​ចិត្ត​អាច​ការពារ​អធិបតេយ្យ​​ខ្លួន​ឯង​បាន។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​រៀបរាប់​ទៀត​ថា “ការ​ធ្វើ​សមយុទ្ធ​យោធា​​របស់​ចិន​ក្នុង​កាលៈទេសៈ​នេះ មិន​ត្រឹម​តែ​មិន​ជួយ​​​រួម​ចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​នៃ​​ច្រក​សមុទ្រ​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បង្ហាញ​ពី​គំនិត​យោធា​និយម​របស់​ចិន​​ផង​ដែរ”។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​តៃវ៉ាន់ បាន​ផ្ដល់​បទ​សម្ភាសន៍​តាម​រយៈ​ទីភ្នាក់​ងារ​​ព័ត៌មាន​ Reuters ថា សមយុទ្ធ​របស់​ចិន​គឺ​ស្ថិត​នៅ​ក្នុង​សេណារីយ៉ូ ដែល​តៃវ៉ាន់​ធ្លាប់​គិត​ទុក​មុន​រួច​មកហើយ ដូច្នេះ​រដ្ឋាភិបាល​ដែន​កោះ​មួយ​នេះ​អាច​​ដឹង​​ច្បាស់​ពី​​រាល់​សកម្មភាព​របស់​​យោធា​ចិន។

សូម​បញ្ជាក់​ថា យោធា​ចិន បាន​ចាប់​ផ្ដើម​​សមយុទ្ធ​រយៈពេល​២​ថ្ងៃ នៅ​ជុំវិញ​តៃវ៉ាន់ ក្រោយ​ដែន​កោះ​នេះ​​ទើប​​រៀបចំ​ប្រារព្ធ​ពិធី​ស្បថ​ឡើង​កាន់​តំណែង​​​​ប្រធានាធិបតី​ថ្មី ​​​កាល​ពី​ថ្ងៃ​​ទី​២០ ខែ​ឧសភា​កន្លង​ទៅ។ ចិន​បាន​ហៅ​សមយុទ្ធ​នេះ​ថា​ជា “សមយុទ្ធ​ដាក់​ទណ្ឌកម្ម” ហើយ​ចាត់​ទុក​លោក Lai Ching-te មេ​ដឹក​នាំ​តៃវ៉ាន់​ គឺ​ជា​ជន​ផ្ដាច់​ខ្លួន​និយម ដែល​តែង​តែ​ជំទាស់​នឹង​សកម្មភាព​​​របស់​ចិន។

សមយុទ្ធ​របស់​ចិន ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ នៅ​​កន្លែង​ជា​ច្រើន​​​ជុំវិញ​​តៃវ៉ាន់ ដូចជា​នៅ​​​​ច្រក​សមុទ្រ​​តៃវ៉ាន់, ភាគ​​ខាង​ត្បូង និង​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់ ព្រម​ទាំង​តំបន់​​​​ឡោមព័ទ្ធ​កោះ Kinmen, កោះ Matsu, កោះ Wuqiu និង កោះ Dongyin ដែល​គ្រប់​គ្រង​ដោយ​តៃវ៉ាន។ ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន បាន​​និយាយ​ថា សមយុទ្ធ​នេះ​មាន​​​ទាំង​​កង​ទ័ព កង​កម្លាំង​អាកាស និង​កង​កម្លាំង​រ៉ុក្កែត ហើយ​ផ្ដោត​សំខាន់​លើ​​ការ​ត្បាត​​ត្រៀម​ប្រយុទ្ធ​តាម​ផ្លូវ​អាកាស​ ការ​វាយ​ប្រហារ​ឲ្យ​ចំ​គោលដៅ​សំខាន់ៗ ក៏​ដូចជា​​​ការ​ធ្វើ​ប្រតិបត្តិការ​ទាំង​ក្នុង​និង​ក្រៅ​កោះ​តៃវ៉ាន់ ដើម្បី​សាកល្បង “សមត្ថភាព​ប្រយុទ្ធ​ពិតៗ​រួម​គ្នា” នៃ​កង​កម្លាំង​ទាំង​អស់​របស់​ចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ២០ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម