ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់តវ៉ាប្រឆាំងនឹងកំណែទម្រង់សភា តៃវ៉ាន់
មនុស្សរាប់សិបនាក់បានដើរតាមដងផ្លូវជុំវិញសភាតៃវ៉ាន់ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់សភា បូករួមនឹងការតវ៉ាដោយកំហឹងជុំវិញការរយល់ឃើញរបស់ចិនលើឥទ្ធិពលលទ្ធិប្រជាធិបតេយ្យរបស់កោះនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ ។

ការប្រមូលផ្តុំគ្នានៅខាងក្រៅសភាកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនដែលទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួនបានធ្វើសមយុទ្ធរយៈពេល ២ ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ដើម្បីកំញើញប្រធានាធិបតីថ្មីលោក Lai Ching-te ដែលចិនចាត់ទុកថា ជនក្បត់ជាតិបំបែកខ្លួន ។
គណបក្សប្រឆាំងដ៏ធំរបស់កោះតៃវ៉ាន់ គឺ Kuomintang (KMT) ដែលគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនបាននិយាយថា ខ្លួនកំពុងព្យាយាមនាំមកនូវការទទួលខុសត្រូវបន្ថែមទៀតដល់រដ្ឋាភិបាល ដោយបានចោទប្រកាន់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់លោក Lai ពីការព្យាយាមផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងលាបពណ៌បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន ក្នុងគោលបំណងរារាំងកំណែទម្រង់ ។

គណបក្ស DPP កំពុងព្យាយាមបញ្ឈប់គណបក្សប្រឆាំងដែលរួមគ្នាមានអាសនៈភាគច្រើននៅក្នុងសភា ពីការបង្ខំតាមរយៈវិធានការផ្តល់ឲ្យសមាជិកសភាត្រួតពិនិត្យបន្ថែមទៀតលើរដ្ឋាភិបាល ។ កំណែទម្រង់នេះនឹងផ្តល់អំណាចដល់សមាជិកសភាក្នុងការស្នើសុំឲ្យយោធា ក្រុមហ៊ុនឯកជន ឬបុគ្គលនានាបញ្ចេញព័ត៌មានដែលចាត់ទុកថាពាក់ព័ន្ធនឹងសមាជិកសភា ខណៈកំណែទម្រង់នេះក៏មានការដាក់ទោសឧក្រិដ្ឋលើមន្ត្រីរដ្ឋាភិបាលដែលមើលងាយសមាជិកសភា និងធ្វើឲ្យបទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ ។
គួរបញ្ជាក់ថា បាតុករភាគច្រើនជានិស្សិត ឬអ្នកជំនាញវ័យក្មេងបានកាន់បដាចោទប្រកាន់ក្រុមប្រឆាំងថា ព្យាយាមរំលោភលើកំណែទម្រង់នេះ ។ ទោះបីជាយ៉ាងណា ការតវ៉ានេះបានប្រព្រឹត្តទៅដោយសន្តិវិធី ពោលមិនមានការបង្ករហេតុណាមួយនោះទេ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


