Connect with us

ព័ត៌មានអន្ដរជាតិ

ដៃគូពាណិជ្ជកម្ម និងប្រទេសវិនិយោគដ៏ធំជាងគេបំផុត របស់កម្ពុជា គឺនៅតែជាចិន

បានផុស

នៅ

ដៃគូពាណិជ្ជកម្ម និងប្រទេសវិនិយោគដ៏ធំជាងគេបំផុត នៃប្រទេសកម្ពុជា គឺនៅតែជាប្រទេសចិន ខណៈទំនាក់ទំនងកម្ពុជា-ចិន អាស្រ័យលើផលប្រយោជន៍ពិតប្រាកដរបស់ប្រទេសទាំងពីរ មិនមែនមតិភាគីទីបីទេ។ ចាប់តាំងពីប្រទេសកម្ពុជាបានចូលរួមក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” មក កិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀតរវាងកម្ពុជា និងចិន បានកាន់តែស្និទស្នាលពីមួយថ្ងៃទៅមួយថ្ងៃ ហើយទំនាក់ទំនងទ្វេភាគីក៏កាន់តែស៊ីជម្រៅជាឥតឈប់ឈរដែរ។ ជំនួយឧបត្ថមចិន និងគម្រោងកិច្ចសហប្រតិបត្តិការបានគ្របដណ្តប់លើវិស័យហេដ្ឋរចនាសម្ព័ន្ធ សុខភាព វេជ្ជសាស្ត្រ ការអប់រំបណ្តុះបណ្តាល។ល។ ​ដែលបានជំរុញដល់ការអភិវឌ្ឍ នៃប្រទេសកម្ពុជាយ៉ាងមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមស្ថិតិថ្មីៗបានឱ្យដឹងថា ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ នេះ ទំហំសរុប នៃការនាំចេញ-នាំចូលរបស់ប្រទេសកម្ពុជា មានចំនួន ១៦,៦៧ ប៊ីលាននដុល្លារ។ ក្នុងនោះ ទំហំនាំចេញមានចំនួន ៨ ប៊ីលានដុល្លារ បានកើនឡើង ១៥,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយទំហំនាំចូលមានចំនួន ៨,៦៦៤ ប៊ីលានដុល្លារ បានកើនឡើង ៩,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ពីខែមករា ដល់ខែមេសា ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនមានចំនួន ៤,៤៨ ប៊ីលានដុល្លារ ទំហំនាំចេញពីប្រទេសកម្ពុជាទៅចិន មានចំនួន ៤៨៦ លានដុល្លារ បានកើនឡើង ១០,៧ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយទំហំនាំចូលពីប្រទេសចិនទៅកាន់ប្រទេសកម្ពុជាមានចំនួន ៣,៩៩ ប៊ីលានដុល្លារ បានកើនឡើង ១៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

ទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជាគឺ ប្រទេសចិន វៀតណាម សហរដ្ឋអាមេរិក ជប៉ុន ថៃ។ល។ ហើយផលិតផលនាំចេញសំខាន់គឺ សម្លៀកបំពាក់ ផ្លែឈើ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និងផលិតផលកៅស៊ូជាដើម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តនូវគម្រោងវិនិយោគចំនួន ១២៨ ក្នុងរយៈពេលខែមករា ដល់ខែមេសា ឆ្នាំនេះ ទំហំវិនិយោគសរុបមានចំនួន ២ ៥០០ លានដុល្លារ។ ក្នុងនោះ ការវិនិយោគចិនមានចំនួនជាង ១ ០០០ លានដុល្លារ។ នេះបានបង្ហាញថា ដៃគូពាណិជ្ជកម្ម និងប្រទេសវិនិយោគដ៏ធំជាងគេបំផុត នៃប្រទេសកម្ពុជា គឺនៅតែជាប្រទេសចិនដដែល។

ទោះជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានទទួលលទ្ធផលជាផ្លែផ្កាជាច្រើនក៏ដោយ ក៏នៅតែមានសារព័ត៌មាននៅលោកខាងលិច បានថ្លែងពាក្យដោយមិនទទួលខុសត្រូចំពោះ “មិត្តដែកថែប” របស់ប្រទេសទាំងពីរ។ ភាគីកម្ពុជាបានបញ្ជាក់ជាច្រើនដងច្រើនសាហើយ តែនៅតែមានមន្ត្រី និងសាព័ត៌មានពីប្រទេសមួយចំនួន មកមួលបង្កាច់ និងលាបពណ៌ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្លាស់ប្តូរគំនិតទស្សនៈ ស្តីពី ទំនាក់ទំនងអន្តរជាតិ ជាមួយនឹង លោកស្រី ឈឹន ប៉ូ ប្រធានបណ្ឌិត្យសភាបញ្ហាអន្តរជាតិចិន នៃក្រសួងការបរទេសចិន ក្នុងកិច្ចប្រជុំមួយ។

បណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ចំពោះបញ្ហាមួយចំនួនដូចជា ទំនាក់ទំនងកម្ពុជា-ចិន ផ្លូវអភិវឌ្ឍជាតិ និងការលើកកម្ពស់ឋានៈតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍនក្នុងយុទ្ធសាស្ត្រមហាអំណាច ភាគីទាំងពីរបានឯកភាពគ្នាប្រកាន់យកផលប្រយោជន៍ផ្ទាល់ប្រទេសខ្លួនជាគោល ហើយនឹងបន្តអភិវឌ្ឍនិងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន ដោយមិនអើពើដល់សម្ដីដ៏មិនទទួលខុសត្រូវទាំងនោះ។

បណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ប្រទេសមួយចំនួននៅលោកខាងលិច និងប្រទេសជិតខាង នៃប្រទេសកម្ពុជា បានលើកឡើងពីការចោទប្រកាន់ដ៏មិនទទួលខុសត្រូវជាច្រើនដែលពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ និងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ យើងត្រូវតែស្រាវជ្រាវ និងយោគយល់យ៉ាងកាន់តែស៊ីជម្រៅនូវទំនាក់ទំនងប្រទេសទាំងពីរកម្ពុជា-ចិន។ ទំនាក់ទំនងកម្ពុជា និងចិន មានប្រវត្តិសាស្ត្រជាង ២០០០ឆ្នាំហើយ គឺជាទំនាក់ទំនងដ៏ជិតស្និទបំផុតក្នុងប្រវត្តិសាស្ត្រ។ ឆ្នាំ២០២៤ គឺជា “ឆ្នាំកិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន” ភាគីទាំងពីរចាំបាច់ត្រូវពង្រឹងទំនាក់ទំនងគ្នាជាងគ្រប់ពេលមុនៗ។

បណ្ឌិត យង់ ពៅ បន្តថា ទោះបីជាប្រទេសអាមេរិកប៉ងប្រាថ្នាបំផ្លិចបំផ្លាញទំនាក់ទំនងកម្ពុជា-ចិន តែប្រទេសកម្ពុជាមានសិទ្ធិជ្រើសរើស និងរាប់អានជាមួយប្រទេសទាំងអស់ដោយអាស្រ័យតាមច្បាប់អន្តរជាតិ និងស្ថានភាពជាក់ស្តែងរបស់ខ្លួន។ បណ្ឌិតមានប្រសាសន៍ថា គួរតែធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាមួយប្រទេសចិន។ ជាពិសេស​ ដោយ​ឈរ​លើមូលដ្ឋានដែលប្រទេសចិនបានចាត់ទុកប្រទេសកម្ពុជាជាដៃគូអភិវឌ្ឍសំខាន់ ហើយបានក្លាយជាកម្លាំងចលករសំខាន់ នៃសេដ្ឋកិច្ចកម្ពុជា ទំនាក់ទំនងនៃប្រទេសទាំងពីរគួរតែលើកកម្ពស់ទៅដល់កម្រិតថ្មីមួយទៀតដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីនេះក្លាយទៅជាទំនាក់ទំនងដ៏ខ្លាំងក្លាក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទំនាក់ទំនងកម្ពុជានិងចិនសំខាន់ណាស់ ឃ្លាំងប្រាជ្ញា នៃប្រទេសទាំងពីរនឹងពិភាក្សាគ្នា ដើម្បីបន្តជំរុញដល់ទំនាក់ទំនង នៃប្រទេសទាំងពីរ។ ទ្វេភាគីឯកភាពថា ត្រូវអភិវឌ្ឍទំនាក់ទំនងភាគីទាំងពីរដោយស្របតាមតម្រូវការ និងផលប្រយោជន៍នៃជាតិខ្លួន ជៀសវាងការចូលជ្រៀតជ្រែកពីប្រទេសដទៃ ហើយបង្កើនការថ្លែងសម្លេងជាមួយគ្នា លើកកម្ពស់ឋានៈតួនាទីរបស់ប្រទេសទាំងពីរលើឆាកអន្តរជាតិ រួមគ្នាការពារផលប្រយោជន៍ នៃប្រទេសកំពុងអភិវឌ្ឍន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១០ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម