ព័ត៌មានអន្ដរជាតិ
គណៈប្រតិភូ អាមេរិក ទៅដល់ តៃវ៉ាន់ ក្រោយប្រធានាធិបតីបង្ហាញឆន្ទៈចង់ចរចាជាមួយ ចិន
ក្រុមសមាជិកសភាសហរដ្ឋអាមេរិកបានហោះមកដល់កោះតៃវ៉ាន់ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ ខណៈលោកប្រធានាធិបតី Lai Ching-te បង្ហាញឆន្ទៈថ្មីចង់រួមកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន បន្ទាប់ពីសមយុទ្ធរបស់រយៈពេល ២ ថ្ងៃរបស់កងកម្លាំងទីក្រុងប៉េកាំងនៅជិតកោះនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ ។

ក្រុមសមាជិកសភាសហរដ្ឋអាមេរិកដែលហោះមកដល់កោះតៃវ៉ាន់មានគ្នាចំនួន ៦ នាក់ ដឹកនាំដោយលោក Michael McCaul ប្រធានគណកម្មាធិការកិច្ចការបរទេសរបស់គណបក្សសាធារណរដ្ឋ នឹងអញ្ជើញជួបលោក Lai Ching-te នៅថ្ងៃចន្ទនេះដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីសន្តិភាព និងស្ថិរភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ។
ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចនៅទីក្រុង Tainan ភាគខាងត្បូង លោក Lai បានអំពាវនាវដល់ប្រទេសចិនឲ្យចែករំលែកការទទួលខុសត្រូវនៃស្ថិរភាពក្នុងតំបន់ជាមួយតៃវ៉ាន់ ហើយលោកក៏ទន្ទឹងរង់ចាំមើលការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងការផ្សះផ្សាជាមួយប្រទេសចិន តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ បង្កើតផលប្រយោជន៍ទៅវិញទៅមក និងឆ្ពោះទៅកាន់ជំហរសន្តិភាព និងវិបុលភាពរួម ។

លោក Lai ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតចំពោះការបង្ហាញការព្រួយបារម្ភចំពោះសមយុទ្ធរបស់ចិន ។ ចំណែកលោក McCaul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តៃវ៉ាន់គឺជាប្រទេសប្រជាធិបតេយ្យដែលកំពុងមានការរីកចម្រើន ហើយសហរដ្ឋអាមេរិកនឹងបន្តឈរជាដៃគូរដ៏ជិតស្និត និងធ្វើការដើម្បីរក្សាស្ថានភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានធ្វើសកម្មភាពយោធាជាប្រចាំនៅជុំវិញកោះតៃវ៉ាន់ ខណៈដែលខ្លួនព្យាយាមដាក់សម្ពាធលើរដ្ឋាភិបាលរបស់កោះនេះ ហើយថែមទាំងបានថ្កោលទោសលោក Lai Ching-te ជាច្រើនដងថាជាជនក្បត់ជាតិ ជាពិសេសគឺការធ្វើសមយុទ្ធយោធារយៈពេល ២ ថ្ងៃជាដាក់ទណ្ឌកម្ម បន្ទាប់ពីសុន្ទរកថាឡើងកាន់តំណែងរបស់លោក Lai ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


