ព័ត៌មានអន្ដរជាតិ
ចិន ចង់ធ្វើជាអ្នកសម្របសម្រួលក្នុងសង្គ្រាមហាម៉ាស-អ៊ីស្រាអ៊ែល
ចិន នឹងរៀបចំបើកសន្និសីទថ្នាក់រដ្ឋមន្ត្រី “China-Arab States Cooperation Forum” លើកទី១០ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើគោលបំណងរបស់ចិន ដែលចង់ធ្វើជាអ្នកសម្របសម្រួលនៅក្នុងសង្គ្រាមរវាងក្រុមហាម៉ាស និងប្រទេសអ៊ីស្រាអ៊ែល។

បើតាមលោក Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ជំនួបលើកនេះ នឹងមានការចូលរួមពីគណៈប្រតិភូដូចជា លោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប, ព្រះអង្គម្ចាស់ Hamad ស្ដេចប្រទេសបារ៉ែន, លោក Kais Saied ប្រធានាធិបតីទុយនេស៊ី និងព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតីសហព័ន្ធអារ៉ាប់រួម។
ក្រៅតែពីការពង្រឹងចំណងមិត្តភាពឲ្យកាន់តែស៊ីជម្រៅជាមួយបណ្ដាប្រទេសអារ៉ាប់ កិច្ចប្រជុំលើកនេះ បានបង្ហាញពីបំណងរបស់មហាយក្សចិន ក្នុងការចង់ធ្វើជាអ្នកសម្របសម្រួលនៅក្នុងសង្គ្រាមរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងប្រទេសអ៊ីស្រាអ៊ែល។ ចិនធ្លាប់បង្ហាញពីការអាណិតអាសូរចំពោះបុព្វហេតុប៉ាឡេស្ទីន និងគាំទ្រ “ដំណោះស្រាយរដ្ឋ២” នៅក្នុងជម្លោះរវាងបដិបក្ខទាំងសងខាង។ លោក ស៊ី ជីនពីង មេដឹកនាំចិន បានអំពាវនាវឲ្យមាន “សន្និសីទសន្តិភាពអន្តរជាតិ” ដើម្បីដោះស្រាយនូវបញ្ហាសង្គ្រាមមួយនេះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ រដ្ឋាភិបាលក្រុងប៉េកាំងធ្លាប់បើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសប៉ាឡេស្ទីន ឥណ្ឌូណេស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងហ្ស៊កដានី សម្រាប់ការពិភាក្សា ដែលមានគោលបំណងកាត់បន្ថយភ្លើងជម្លោះនៅតំបន់ហ្គាហ្សា។

សូមបញ្ជាក់ថា ការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល បានបណ្ដាលឲ្យមានមនុស្សស្លាប់ជាង ១ ១៧០នាក់ ក្នុងនោះភាគច្រើនគឺជាជនស៊ីវិល ហើយក៏មានការចាប់ចំណាប់ខ្មាំងចំនួន ២៥២នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន AFP។
ជាការសងសឹក ក្រុមយោធាអ៊ីស្រាអ៊ែល បានវាយបក និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ ៩៨៤នាក់នៅតំបន់ហ្គាហ្សា ហើយភាគច្រើនគឺជាជនស៊ីវិល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


