ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក-ចិន ទល់មុខគ្នាដោះស្រាយភាពតានតឹងម្ដងទៀត ក្រោយជំនួបនៅកម្ពុជា
ប្រមុខការពារជាតិសហរដ្ឋអាមេរិក និងប្រទេសចិន បានចាប់ផ្ដើមជំនួបទល់មុខគ្នាដោយផ្ទាល់ នៅព្រឹកថ្ងៃសុក្រទី៣១ ខែឧសភា នេះ ដើម្បីស្វែងរកដំណោះស្រាយចំពោះភាពតានតឹងរវាងមហាអំណាចទាំង២។ ជំនួបម្ដងលើកមុន ធ្វើឡើងចាប់តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២២មកម៉្លេះ ក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងប្រទេសកម្ពុជា។

ជំនួបរវាងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក និងលោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិន បានប្រព្រឹត្តមុនការចាប់ផ្ដើមនៃសន្និសីទសន្ដិសុខប្រចាំឆ្នាំដ៏ធំនៅអាស៊ី Shangri-La Dialogue ដែលត្រៀមធ្វើនៅប្រទេសសិង្ហបុរី នាចុងសប្ដាហ៍នេះ។
ភាគីទាំង២ ត្រូវគេរំពឹងថា បានពិភាក្សាអំពីការរក្សានូវទំនាក់ទំនងយោធាដោយបើកចំហ ចំពេលដែលមានការព្រួយបារម្ភខ្លាចថាទំនាក់ទំនងនេះកាន់តែយ៉ាប់យ៉ឺនឡើងៗឈានដល់ការបង្កើតជាសង្គ្រាម។ ស្នូលនៃបញ្ហារវាងមហាយក្សទាំង២បច្ចប្បន្ន ផ្ដើមចេញពីការធ្វើសមយុទ្ធជារឿយៗរបស់ចិនជុំវិញតៃវ៉ាន់ ដែលចិនតែងតែអះអាងថា ដែនកោះមួយនេះគឺជាអធិបតេយ្យភាពរបស់ខ្លួន ក្រោមគោលនយោបាយបង្រួបបង្រួមចិនតែមួយ។
ក្រៅតែពីបញ្ហាកោះតៃវ៉ាន់ ក្នុងជំនួបនេះ ក៏អាចមានរបៀបវារៈអំពីបញ្ហាជាច្រើនដូចជា ជម្លោះនៅសមុទ្រចិនខាងត្បូង, ការផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាដើម។

សូមបញ្ជាក់ថា លោក Austin និងលោក Dong ធ្លាប់បានពិភាក្សាគ្នាម្ដងរួចមកហើយតាមរយៈទូរសព្ទ កាលពីខែមេសាកន្លងទៅ ដោយភាគីចិនបានប្រាប់អាមេរិកឲ្យរកវិធីសម្របសម្រួល និងបង្កើនការជឿទុកចិត្តគ្នាបន្តិចម្ដងៗ តាមរយៈការបង្កើតទំនាក់ទំនងមិនមានជម្លោះ មិនប្រឈមមុខគ្នា បើកចំហ និងជាក់ស្ដែង រវាងយោធាប្រទេសទាំងសងខាង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


