ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូ គំរាមសងសឹក ក្រោយអាមេរិក បើកដៃ ឲ្យអ៊ុយក្រែនប្រើអាវុធខ្លួន បាញ់ចូលដីរុស្ស៊ី
ក្រោយពេលលោក ចូ បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដីរុស្ស៊ីបាន ស្រាប់តែលោក Andrei Kartapolov ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៊ី បានចេញមុខគំរាមថា ទីក្រុងមូស្គូនឹងសងសឹកចាស់ដៃ បើអ៊ុយក្រែន ហ៊ានប្រើអាវុធដែលផ្តល់ដោយទីក្រុងវ៉ាស៊ីនតោន យកមកបាញ់ចូលដីរុស្ស៊ីមែន។

លើសពីនេះ តាមការចុះផ្សាយរបស់កាសែត RIA Novosti នៅថ្ងៃព្រហស្បតិ៍ទី៣១ខែឧសភា លោក Kartapolov និយាយថា ការសម្រេចចិត្តរបស់លោក បៃដិន អនុញ្ញាតឲ្យទីក្រុងកៀវ ប្រើប្រាស់អាវុធអាមេរិកបាញ់ចូលដីរុស្ស៊ី នឹងមិនធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែនឡើយ។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីសន្តិសុខរុស្ស៊ីជាន់ខ្ពស់ លោក Dmitry Medvedev ក៏និយាយដែរថា រុស្ស៊ីមិនងាករេឡើយ នៅពេលនិយាយអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រឆាំងនឹងអ៊ុយក្រែន ហើយថា ជម្លោះរបស់ខ្លួនជាមួយលោកខាងលិចអាចក្លាយជាសង្គ្រាមទ្រង់ទ្រាយធំតែម្តង។

សូមបញ្ជាក់ថា មុននេះ លោក ចូ បៃដិន បានផ្តល់សិទ្ធិដល់អ៊ុយក្រែន ឲ្យប្រើអាវុធរបស់អាមេរិក យកទៅវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ីបាន ប៉ុន្តែគោលដៅទាំងនោះមិនមែននៅឆ្ងាយពេកទេ ពោលគឺត្រឹមកៀកៗតំបន់ Kharkiv បានហើយ។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ BBC ថា ថ្មីៗនេះ លោកប្រធានាធិបតីបានបញ្ជាក្រុមរបស់គាត់ឲ្យធានាថា អ៊ុយក្រែនអាចប្រើប្រាស់អាវុធរបស់អាមេរិក សម្រាប់គោលបំណងប្រឆាំងការបាញ់ប្រហារនៅទីក្រុង Kharkiv បាន ដូច្នេះអ៊ុយក្រែន អាចវាយបកទៅលើកងកម្លាំងរុស្ស៊ីដែលវាយប្រហារពួកគេ ឬកំពុងត្រៀមមកវាយប្រហារពួកគេបាន។

មន្ត្រីដដែលបន្តថា “គោលនយោបាយរបស់យើងទាក់ទងនឹងការហាមប្រាមប្រើប្រាស់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ ATACMS ឬការវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី នៅតែមិនផ្លាស់ប្តូរដដែល ប៉ុន្តែពួកគេអាចបាញ់ទម្លាក់យន្តហោះរបស់លោក ពូទីន នៅលើដីរុស្ស៊ី ដែលកំពុងហោះមកក្នុងគោលបំណងបាញ់ពួកគេ”។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមាននិងក្រសួងការបរទេសអាមេរិក មិនទាន់ចេញបកស្រាយអ្វីឡើយ ពាក់ព័ន្ធរឿងនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


