ព័ត៌មានអន្ដរជាតិ
រៀបការរួចមិនប៉ុន្មានថ្ងៃ បុរស ឥណ្ឌូណេស៊ី ម្នាក់ទើបដឹងថា ប្រពន្ធគឺជាប្រុសតែងកាយស្រី
យោងតាមសេចក្ដីរាយការណ៍ពីសារ 8days នៅថ្ងៃទី០១ ខែមិថុនា បានចុះផ្សាយថា បុរសឥណ្ឌូណេស៊ីវ័យ ២៦ឆ្នាំ ដែលត្រូវបានគេស្គាល់ថាឈ្មោះក្រៅថា AK បានណាត់ជួបជាមួយនារីម្នាក់ឈ្មោះ Adinda Kanza អស់រយៈពេលមួយឆ្នាំ មុនពេលពួកគេសម្រេចចិត្តចងចំណងអាពាហ៍ពិពាហ៍។
AK ដែលមកពី Naringgul ក្នុងកោះ Java ប្រទេសឥណ្ឌូណេស៊ីបានជួប Adinda អាយុ ២៦ ឆ្នាំតាមបណ្តាញសង្គមក្នុងឆ្នាំ ២០២៣។ ពីការជួបគ្នាលើកដំបូងរបស់ពួកគេ Adinda ដែលអះអាងថាជាអ្នកកាន់សាសនាឥស្លាម បានពាក់ niqab (ស្បៃមុខ) ដើម្បីគ្របក្បាល និងមុខរបស់នាង។ AK បានសន្មត់ថា វាជាវិធីរបស់នាងក្នុងការបង្ហាញពីការលះបង់ខាងសាសនារបស់នាង ហើយមិនមានបញ្ហាជាមួយវាទេ។

ក្រោយមក គូស្នេហ៍មួយគូនេះបានរៀបការក្នុងពិធីដ៏សមរម្យមួយនៅឯគេហដ្ឋានរបស់ AK កាលពីខែមេសាឆ្នាំនេះ ហើយគ្មានសាច់ញាតិណាម្នាក់មកពីខាង Adinda បានចូលរួមនោះទេ ខណៈដែលនាងអះអាងថាមិនមានសមាជិកគ្រួសារ។ ក្នុងនោះ AK មានការសង្ស័យប្រពន្ធគាត់ភ្លាមៗបន្ទាប់ពីរៀបការ ខណៈនាងបដិសេធមិនទាក់ទងជាមួយក្រុមគ្រួសារគាត់ ហើយពាក់ស្បៃមុខនៅផ្ទះគ្រប់ពេល។
លើសពីនេះ ភរិយារបស់លោក ក៏តែងតែចៀសវាងភាពស្និទ្ធស្នាលខាងរាងកាយ ដោយអះអាងថានាងមករដូវ ឬមានអារម្មណ៍មិនស្រួលខ្លួន។ ដោយដឹងថាមានអ្វីខុស AK បានសម្រេចចិត្តតាមដានអាសយដ្ឋានគ្រួសារ Adinda ហើយដឹងថា នាងមិនមែនជាក្មេងកំព្រាដូចដែលនាងបានអះអាងនោះទេ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលបំផុតក្នុងនាំលោកជាស្វាមី ពេលនោះឪពុកម្តាយរបស់ Adinda បានប្រាប់ AK ថា តាមពិតទៅប្រពន្ធរបស់គាត់គឺជាបុរសម្នាក់ឈ្មោះ ESH ហើយគាត់បានស្លៀកពាក់ជានារីតាំងពីឆ្នាំ ២០២០មកម៉្លេះ។ ពួកគេមិនបានដឹងអំពី AK និងទំនាក់ទំនងរបស់គាត់ជាមួយកូនប្រុសគេទេ។
នៅទីបំផុត AK បានដាក់របាយការណ៍ប៉ូលិសប្ដឹងភរិយា ESH ។ ក្រោយមក ESH បានសារភាពចំពោះប៉ូលិសថាគាត់បានរៀបការជាមួយ AK ដើម្បីលួចទ្រព្យសម្បត្តិគ្រួសារស្វាមីតែប៉ុណ្ណោះ។
យ៉ាងណាមិញ ប៉ូលិសបានកត់សម្គាល់ថា ESH អាចបន្តការបោកប្រាស់អស់រយៈពេលជាងមួយឆ្នាំ ខណៈដែលគាត់មើលទៅដូចជាមនុស្សស្រីនៅពេលតុបតែងមុខ ហើយមានសំលេងសុភាពរាបសារទន់ភ្លន់ដូចមនុស្សស្រី។ ចាប់តាំងពីពេលនោះមក ESH ត្រូវបានចាប់ខ្លួន ហើយត្រូវបានគេនិយាយថា កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីការក្លែងបន្លំដែលអាចឲ្យគាត់ជាប់គុករហូតដល់ ៤ ឆ្នាំឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស ចិន ម្នាក់ ត្រូវក្រុមហ៊ុនបណ្តេញចេញពីការងារ ដោយសារទម្លាប់ចូលបន្ទប់ទឹកយូរៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


