ព័ត៌មានអន្ដរជាតិ
ថៃ នឹងចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី៥ខែមិថុនា, អនុរដ្ឋមន្ត្រីការបរទេសថៃលោក Russ Jalichandra នឹងជាតំណាងប្រទេស ទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលគ្រោងប្រព្រឹត្តទៅក្នុងប្រទេសស្វីស នៅថ្ងៃទី១៥-១៦ ខែមិថុនានេះ។

ដូចនេះមានន័យថា ថៃ ព្រមទាំងប្រទេសជាង១០០ទៀត នឹងត្រូវចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីរិះរកវិធីបញ្ចប់ជម្លោះអ៊ុយក្រែនបច្ចុប្បន្ន ទាំងដែលភាគីរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួម។
តាំងពីដំបូងមកម្ល៉េះ ប្រទេសថៃ បានបង្ហាញការគាំទ្រចំពោះរាល់គំនិតផ្តួចផ្តើម ដែលស្វែងរកដំណោះស្រាយឆាប់រហ័សនិងសន្តិវិធី ចំពោះស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន។

កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានមកដល់ប្រទេសសិង្ហបុរីនិងហ្វីលីពីន ជាមួយគោលបំណងប្រមែប្រមូលការគាំទ្រ សម្រាប់កិច្ចប្រជុំនោះ ព្រោះលោកចង់ឲ្យមានប្រទេសច្រើនតាមដែលអាចធ្វើទៅបាន ទៅចូលរួមដើម្បីដាក់សម្ពាធលើរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសធំៗដូចជាចិននិងអារ៉ាប៊ីសាអូឌីត សុទ្ធតែធ្វើពហិកាចូលរួមក្នុងកិច្ចប្រជុំនេះ។

មុននេះ សេតវិមានក៏បញ្ជាក់ដែរថា លោកប្រធានាធិបតី ចូ បៃដិន នឹងមិនទៅចូលរួមទេ ប៉ុន្តែនឹងបញ្ជូនអនុប្រធានាធិបតី Kamala Harris និងទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan ទៅជំនួសវិញព្រោះលោករវល់ទៅចូលរួមកម្មវិធីរៃអង្គាសថវិកានៅទីក្រុង Los Angeles ដែលរៀបចំដោយតារាសម្តែង George Clooney និង Julia Roberts។
សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ប្រទេសថៃនិងសមាជិកអាស៊ានផ្សេងទៀត តែងអំពាវនាវឲ្យមានបទឈប់បាញ់ និងជំនួយមនុស្សធម៌សម្រាប់ជនរងគ្រោះជានិច្ច។ អាស៊ានក៏អំពាវនាវឲ្យមានកិច្ចសន្ទនារវាងរុស្ស៊ីនិងអ៊ុយក្រែនដែរ ខណៈប្លុកមួយនេះ ត្រៀមខ្លួនជាស្រេចដើម្បីជួយនាំសន្តិភាពជូនទ្វីបអឺរ៉ុប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សេតវិមានបញ្ជាក់មូលហេតុ លោក បៃដិន មិនទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


