ព័ត៌មានអន្ដរជាតិ
ទីភ្នាក់ងាររដ្ឋអាមេរិក CRS បង្ហាញពីចំនួនទ្រព្យសម្បត្តិរបស់លោក ស៊ី ជីនពីង
លោក ស៊ី ជីនពីង មេដឹកនាំប្រទេសចិន កំពុងមានទ្រព្យសម្បត្តិប្រមាណជា ៧០០លានដុល្លារនៅក្នុងដៃ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារស្រាវជ្រាវសភាសហរដ្ឋអាមេរិក ហៅកាត់ថា CRS ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Washington Times កាលពីថ្ងៃអាទិត្យទី៩ ខែមិថុនា ឆ្នាំ២០២៤។

របាយការណ៍របស់ CRS បានបង្ហាញថា ទ្រព្យសម្បត្តិមេដឹកនាំចិន មានប្រភពចេញពីការវិនិយោគតាមក្រុមហ៊ុននានា និងចំណែកភាគហ៊ុននៅក្នុងឧស្សាហកម្មធំៗជាច្រើន។ បើគិតត្រឹមឆ្នាំ២០១២កន្លងទៅ លោក ស៊ី ជីនពីង មានការវិនិយោគទុនតាមក្រុមហ៊ុនក្នុងទំហំទឹកប្រាក់ចំនួន ៣៧៦លានដុល្លារ, ចំណែកភាគហ៊ុន ១៨% ស្មើនឹង ៣១១លានដុល្លារនៅក្នុងក្រុមហ៊ុនជីកយករ៉ែ និង ២០,២លានដុល្លារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា។ យ៉ាងណាមិញ CRS បានបញ្ជាក់ថា ទ្រព្យសម្បត្តិទាំងនោះត្រូវបានបែងចែក និងកាន់កាប់ដោយសមាជិកក្រុមគ្រួសាររបស់លោក ស៊ី ជីនពីង ដែលមានដូចជា កូនស្រីរបស់លោកឈ្មោះ Xi Mingze, ភរិយាឈ្មោះ Peng Liyuan, បងស្រីឈ្មោះ Qi Qiaoqiao, បងថ្លៃប្រុសឈ្មោះ Deng Jiagui និងក្មួយស្រីឈ្មោះ Zhang Yannan។
CRS បានបញ្ជាក់ថា ព័ត៌មានពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តប្រទេសចិន មិនត្រូវបានបង្ហាញឲ្យដឹងជាសាធារណៈនោះទេ។ CRS ថា “បក្សកុម្មុយនិស្តចិន មិនតម្រូវឲ្យមន្ត្រីរបស់ខ្លួន បង្ហាញទ្រព្យសម្បត្តិជាសាធារណៈទេ ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវធានាឲ្យបានថា របាយការណ៍ដែលមិនមានការអនុញ្ញាតពីរដ្ឋ ឬការពិភាក្សាពាក់ព័ន្ធនឹងរឿងទ្រព្យសម្បត្តិ និងអំពើពុករលួយនៃក្រុមអ្នកដឹកនាំជាន់ខ្ពស់ ឬក៏សាច់ញាតិរបស់ពួកគេ មិនត្រូវលេចឡើង ឬត្រូវលុបចោលភ្លាមៗពីប្រព័ន្ធផ្សព្វផ្សាយនៃសាធារណរដ្ឋប្រជាមានិតចិន”៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


