Connect with us

ព័ត៌មានអន្ដរជាតិ

​ត្រឹម​៤ថ្ងៃ​ក្រោយ លោក ត្រាំ ចាកចេញពីប៉េកាំង ពូទីន​ រួតរះ​​ទៅ​ជួប​​ លោក ស៊ី ​បញ្ជាក់​ពី«មិត្តភាពមិនអាច​បំបែកបាន»

បានផុស

នៅ

ដំណើរ​ទស្សនកិច្ច​​​​​​របស់​មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ទៅ​កាន់​​​ទីក្រុង​ប៉េកាំង​នៅថ្ងៃទី​​១៩និង​ទី​២០​ ខែឧសភា​នេះ កំពុង​​​តែ​ទាក់​ទាញ​​ការ​តាមដាន​​​លើ​ភាព​ប្រែប្រួល​​​​ក្នុង​នយោបាយ​អន្តរជាតិ ​បន្ទាប់​ពី​​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ ​ទើប​​បញ្ចប់​​ការ​សន្ទនា​ជាមួយ​​​ប្រធានា​​​​​​​​ធិ​ចិន​ លោក ស៊ី ជីនពីង​​ ត្រឹមតែ​៤ថ្ងៃ​ប៉ុណ្ណោះ​​។ ​​

លោក​ ពូទីន​ រៀបចំពីធីទទួល​លោក ស៊ី កាលឆ្នាំ​២០២៣ នៅទីក្រុងមូស្គូ​។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ការ​ប្រកាស​​អំពីដំណើរ​ទស្សនកិច្ច​​របស់​លោក ពូទីន​ ទៅ​កាន់​​ទីក្រុង​ប៉េកាំង ដោយ​វិមាន​ក្រឹមឡាំង ​​បាន​ធ្វើ​ឲ្យ​​​​អ្នក​តាមដាន​​​ព្រឹត្តិការណ៍​​សកល​​​ងាក​មក​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​​​ដ៏ឆាប់រហ័ស​ ក្នុង​​នយោបាយ​អន្តរជាតិ ស្រប​ពេល​​​ជម្លោះ​​ក្នុង​​ពិភពលោក​ស្ថិតក្នុង​សភាព​ជាប់គាំង​​ក្នុងដំណើរការ​ចរចា​រកដំណោះស្រាយ​សន្តិភាព​​។

​វិមាន​ក្រឹម​ឡាំង បាន​បញ្ចេញ​ឲ្យ​ដឹង​​​ជាផ្លូវការ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ ​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន ទៅ​​កាន់​ទីក្រុង​ប៉េកាំង​​ ដើម្បី​ជួប​​​​លោក ស៊ី ជីនពីង សម្រាប់​ការ​ពិភាក្សា​​​​លើ​​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ស៊ី​ជម្រៅ និង​ដោះស្រាយ​បញ្ហា​​អន្តរជាតិ​​សំខាន់​ៗ​។

​​តាម​សេចក្តី​ប្រកាស​នោះ​ ​​មេដឹកនាំរុស្ស៊ី និង​ចិន​ រំពឹង​ថា នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​​​ថ្លែងការណ៍​រួម និង កិច្ច​ព្រម​ព្រៀង​ជាច្រើន​ទៀត​​។

មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែល​គ្រោង​ចាប់ផ្តើម​នៅថ្ងៃអង្គារ ទី១៩ ខែឧសភា​ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ីនហួរ បានរាយការណ៍ថា ទំនាក់ទំនងចិន-រុស្ស៊ីនៅតែ «មិនអាច​ធ្វើ​ឲ្យ​រង្គោះរង្គើបាន» នៅចំពោះមុខពិភពលោក «ស្មុគស្មាញ និងងាយនឹងប្រែប្រួល»។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ នៅថ្ងៃអាទិត្យបានរាយការណ៍ថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកពូទីន បានរក្សា «ការទំនាក់ទំនងយ៉ាងជិតស្និទ្ធ» តាមវិធីផ្សេងៗគ្នា។

សេចក្តី​រាយការណ៍​នោះ​ ក៏បានបញ្ជាក់ថា៖ «ការទូតប្រមុខរដ្ឋគឺជាគុណសម្បត្តិដ៏ធំបំផុត និងជាការធានាជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកម្រិតខ្ពស់នៃទំនាក់ទំនងចិន-រុស្ស៊ី»។

កាសែតរដ្ឋចិន​នេះ បានបន្ថែមថា នៅចំពោះមុខ «ស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ និងងាយនឹងប្រែប្រួល» និងក្រោម «ការណែនាំជាយុទ្ធសាស្ត្រ» របស់មេដឹកនាំទាំងពីរ ទំនាក់ទំនងចិន-រុស្ស៊ីនឹង «ផ្តល់ឱ្យពិភពលោកនូវស្ថិរភាព និងភាពប្រាកដប្រជា»។

​​​សារ​ព័ត៌មាន​ BBC របស់អង់គ្លេស​ បានរាយការណ៍​ថា ​ជំនួប​​រវាងប្រធានាធិបតី​សហរដ្ឋអាមេរិក និងសមភាគី​ចិន​ លោក ស៊ី ជីនពីង​ លើក​នេះ បាន​ជួយលើក​មុខ​មាត់ចិន​​ឲ្យស្ថិតនៅកម្រិត​ខ្ពស់​​​ជា​សកល​។ ក្នុងសេចក្តីរាយការណ៍នោះ បាន​លើក​ឡើង​នូវ​ភាព​ស្រពេចស្រពិល​ដែល​ បង្ហាញ​នូវ​ភាព​ជោគជ័យ​​រវាងសហរដ្ឋអាមេរិក និង ចិន បើទោះបី​ជាលោក ត្រាំ ថា ជោគជ័យ ប៉ុន្តែ​​​ការ​បង្ហាញ​ពីភាពជោគជ័យ​មានកម្រិតតិចតួច​។

ងាក​មក​មើលទំនាក់​ទំន​ង​រុស្ស៊ី​និង​ចិនវិញ យោងតាមស៊ីនហួរ «កិច្ចសហប្រតិបត្តិការជាក់ស្តែង» គឺជាកម្លាំងចលករនៅពីក្រោយទំនាក់ទំនងចិន-រុស្ស៊ី ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗនៅតែ «រឹងមាំ ទោះបីជាមានការសាកល្បង និងការវាយប្រហាររាប់មិនអស់ក៏ដោយ»។​​

ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីបានលើសពី ២០០ពាន់លានដុល្លារអាមេរិករយៈពេលបីឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមស៊ីនហួរ។ ទន្ទឹមនឹងនេះ វិស័យដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត អាកាសចរណ៍ សេដ្ឋកិច្ចបៃតង និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ក៏កំពុងរីកចម្រើនផងដែរ។

ទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា ពាណិជ្ជកម្មចិន-រុស្ស៊ីបានឈានដល់ ២២៧,៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ហើយចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ីសម្រាប់ឆ្នាំទី ១៦ ជាប់ៗគ្នា៕​​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម