ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ចាប់ខ្លួនអតីតមេទ័ពជើងទឹកចិន ដែលបើកទូកលឿនចូលកំពង់ផែតៃប៉ិ
បុរសជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើកទូកល្បឿនលឿនចូលកំពង់ផែតៃប៉ិដោយខុសច្បាប់។ បុរសនោះត្រូវគេដឹងថាធ្លាប់ជាអតីតមេទ័ពជើងទឹកចិន ដែលសង្ស័យថាអាចមកស៊ើបអង្កេតនៅលើកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១១ ខែ មិថុនា។

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ បានឲ្យដឹងថា ឆ្មាំសមុទ្ររបស់តៃវ៉ាន់ចាប់ខ្លួនបុរសនោះកាលពីថ្ងៃអាទិត្យនៅឆ្នេរសមុទ្រ Tamsui បន្ទាប់ពីទូករបស់គាត់បានចូលទៅក្នុងទន្លេដែលនាំទៅដល់ទីក្រុងតៃប៉ិ ខណៈបុរសរូបនោះធ្លាប់បម្រើការជាមេបញ្ជាការកងទ័ពជើងទឹកចិនពីមុនមក ដែលជាឧប្បត្តិហេតុមួយបានកើតឡើងចំពេលមានភាពតានតឹង រវាងតៃវ៉ាន់ និងចិន។ប្រទេសចិនចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ប៉ុន្តែការអះអាងនេះត្រូវបានបដិសេធដោយក្រុងតៃប៉ិ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មានករណីស្រដៀងគ្នាចំនួន ១៨ ដែលភាគច្រើនពាក់ព័ន្ធនឹងកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ ដែលស្ថិតនៅជាប់ឆ្នេរសមុទ្រចិន។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ ក៏បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯសភាផងដែរថា ឧបទ្ទវហេតុទូកអាចជាមធ្យោបាយមួយផ្សេងទៀតនៃយុទ្ធសាស្ត្ររបស់ចិនប្រឆាំងនឹងកោះនេះ។

គួរបញ្ជាក់ថា តៃវ៉ាន់បានត្អូញត្អែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថា ប្រទេសចិនបាននិងកំពុងប្រើប្រាស់មធ្យោបាយដែលត្រូវបានរចនាឡើងដើម្បីស៉ើបការណ៍តាមរបៀបផ្សេងៗ ដោយមិនងាកទៅរកការប្រយុទ្ធបើកចំហ ដូចជា បាឡុងឃ្លាំមើលអណ្តែតលើកោះជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះដែរកាលពីខែមីនា អ្នកនេសាទតៃវ៉ាន់ពីរនាក់បានវង្វេងចូលទៅក្នុងដែនទឹករបស់ចិននៅជិតកោះ Kinmen ដែលស្ថិតនៅជាប់នឹងឆ្នេរសមុទ្ររបស់ប្រទេសចិន ដោយម្នាក់ជាមន្ត្រីយោធាតៃវ៉ាន់ កំពុងស្ថិតក្នុងការឃុំខ្លួនក្នុងប្រទេសចិន ខណៈម្នាក់ទៀតត្រូវបានគេដោះលែងភ្លាមៗ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


