Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ សន្យា​បទ​ឈប់​បាញ់​របស់​ ពូទីន ដូច​សន្យា​របស់ ហ៊ីត្លែ មុន​ផ្ទុះ​សង្គ្រាម​លោក

បានផុស

នៅ

ការ​សន្យា​ផ្ដល់​ជូន​បទ​ឈប់​បាញ់​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌឺមៀ ពូទីន គឺ​ជា​ឱសានវាទ​ ដែល​មិន​អាច​ជឿ​​ទុក​ចិត្ត​បាន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ្សេលេនស្គី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ក្រោយ​ពី​មេ​ដឹក​នាំ​រុស្ស៊ី ប្រកាស​ពី​លក្ខខណ្ឌ​ដែល​អាច​ឈាន​ទៅ​ដល់​បទ​​ឈប់​បាញ់​នៅ​​អ៊ុយក្រែន។

លោក ពូទីន បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ថា រុស្ស៊ី​នឹង​​បិទ​បញ្ចប់​សង្គ្រាម​​នៅ​អ៊ុយក្រែន ប្រសិន​បើ​​រដ្ឋាភិបាល​ក្រុង​កៀវ​​យល់​ព្រម​បោះបង់​មហិច្ឆតា​ចង់​ចូល​ជា​សមាជិក​អង្គការ NATO ហើយ​​ត្រូវ​​ដក​ទ័ព​ចេញ​​​ពី​ខេត្ត​ចំនួន​៤ ដែលរុស្ស៊ីកាត់យកដូចជា Donetsk, Luhansk, Kherson និង Zaporizhzhia។

ថ្លែង​​ទៅ​កាន់​សារព័ត៌មាន SkyTG24 របស់​អ៊ីតាលី​ នៅ​ខាង​ក្រៅ​កិច្ចប្រជុំ​កំពូល G7, ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេលេនស្គី បាន​និយាយ​ថា លោក​ជឿ​ថា រុស្ស៊ី​នឹង​មិន​បញ្ឈប់​ការ​វាយ​លុក​យោធា​របស់​​ខ្លួន​នោះ​ឡើយ បើ​ទោះ​ជា​អ៊ុយក្រែន​ព្រម​បំពេញ​តាម​លក្ខខណ្ឌ​​​បទ​ឈប់​បាញ់​របស់​លោក ពូទីន ក៏​ដោយ។

លោក ហ្សេលេនស្គី បាន​បន្ថែម​ថា “ទាំង​នេះ​គឺ​ជា​សារ​ឱសានវាទ​ ដែល​មិន​ខុស​ពី​សារ​ពី​អតីតកាលទេ។ គាត់​នឹង​​មិន​ឈប់​នោះ​ទេ។ ​វាជា​រឿង​ដូចគ្នា​ដែល​ហ៊ីត្លែធ្លាប់​ធ្វើ… នេះ​ជាមូលហេតុ​ដែល​យើង​មិន​គួរ​ជឿជាក់​លើ​សារ​ទាំង​នេះ”។ ក្នុង​​ន័យ​​នេះ​ មេ​ដឹក​នាំ​អ៊ុយក្រែន បាន​ប្រដូច​ទង្វើ​របស់​លោក ពូទីន នឹង​ទៅ​​សម្ដី​ដែល​ធ្លាប់​លើក​ឡើង​ដោយ អាដុល ហ៊ីត្លែ ដែល​ជា​មេ​ដឹក​នាំ​ផ្ដាច់ការ​ណាស៊ី​អាល្លឺម៉ង់ ហើយ​​មាន​គោល​បំណង​​ជំរុញ​ការ​ពង្រីក​នូវ​អំណាច​របស់​ខ្លួន បង្ក​ឲ្យ​​ផ្ទុះ​មាន​សង្គ្រាម​លោក​លើក​ទី​២​ឡើង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម