ព័ត៌មានអន្ដរជាតិ
ចិន បង្កើតច្បាប់ថ្មី អាចឃុំខ្លួនបរទេស ដែលចូលដែនសមុទ្រចិនខាងត្បូង
ច្បាប់ឆ្មាំសមុទ្រថ្មីរបស់ចិន ដែលចូលជាធរមាននៅថ្ងៃសៅរ៍ទី១៥ ខែមិថុនា នេះ នឹងអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួនមានសិទ្ធិឃុំខ្លួនជនបរទេស ដែលចូលមកតំបន់ដែនជម្លោះនៃសមុទ្រចិនខាងត្បូង ដោយមិនចាំបាច់កាត់ទោសជាមុន។

ច្បាប់ថ្មីរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលទើបបង្ហោះនៅលើអនឡាញ បានបញ្ជាក់ថា ការឃុំខ្លួនអាចមានរយៈពេលរហូតដល់ ៦០ថ្ងៃឯណោះ ហើយក្នុងករណីដែលជនត្រូវឃុំ មិនបង្ហាញអត្តសញ្ញាណ និងសញ្ជាតិច្បាស់លាស់ទេ នោះការឃុំនឹងបន្តរហូតទាល់តែពួកគេឆ្លើយសារភាព។ មួយវិញទៀត រយៈពេលឃុំនឹងចាប់ផ្ដើមរាប់ ទាល់តែមានការកំណត់ដឹងពីអត្តសញ្ញាណរបស់ជនជាប់ឃុំ។
បន្ថែមពីនេះ ក្នុងច្បាប់ថ្មីរបស់ចិន ក៏បានបើកដៃឲ្យភ្នាក់ងារឆ្មាំសមុទ្ររបស់ខ្លួន អាចមានសិទ្ធិឃាត់ទុកនាវា ឬកប៉ាល់របស់បរទេស ដែលធ្វើដំណើរខុសច្បាប់ចូលមកក្នុងដែនទឹកជម្លោះរបស់ក្រុងប៉េកាំង។
ទន្ទឹមនឹងការចេញច្បាប់ថ្មី ចិនបានដាក់ពង្រាយឆ្មាំសមុទ្រ និងទូកល្បាតជាច្រើនគ្រឿងនៅលើផ្ទៃទឹក ហើយបានប្រែក្លាយតំបន់មួយចំនួននៅសមុទ្រចិនខាងត្បូង ទៅជាកោះយោធាសិប្បនិម្មិត។
យ៉ាងណាមិញ គេនៅមិនទាន់សង្កេតឃើញមានប្រតិកម្មពីអន្តរជាតិពាក់ព័ន្ធនឹងការអនុម័តច្បាប់ថ្មីរបស់ចិននេះនៅឡើយទេ។

សូមបញ្ជាក់ថា ក្រុងប៉េកាំង បានទាមទារអធិបតេយ្យភាពស្ទើរតែទាំងស្រុងនៅលើសមុទ្រចិនខាងត្បូងដោយគ្មានមូលដ្ឋានផ្លូវច្បាប់ ហើយចិនបានច្រានចោលនូវការទាមទាររបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ព្រមទាំងសេចក្ដីសម្រេចរបស់អន្តរជាតិ។
ជារឿយៗ កប៉ាល់ចិន និងហ្វីលីពីន បានប្រឈមមុខដាក់គ្នានៅជុំវិញតំបន់ Second Thomas Shoal ដោយចិនបានចោទហ្វីលីពិនថា បានយកកប៉ាល់យោធាបរចូលក្នុងតំបន់ជម្លោះដោយខុសច្បាប់។ ដោយឡែក ហ្វីលីពីន ក៏បានចោទប្រកាន់វិញផងដែរថា ឆ្មាំសមុទ្រចិនបានប្រើអាកប្បកិរិយាព្រៃផ្សៃ និងអមនុស្សធម៌ ប្រឆាំងកប៉ាល់ហ្វីលីពីន ដែលនេះគឺជាសកម្មភាពខុសច្បាប់ បង្ខិតបង្ខំ ឈ្លានពាន និងបោកប្រាស់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


