ព័ត៌មានអន្ដរជាតិ
យោធាអ៊ីស្រាអែល អនុម័តផែនការវាយសងសឹកក្រុមហេសបូឡា
យោធាអ៊ីស្រាអែល កាលពីថ្ងៃទី១៨ ខែមិថុនា បានប្រកាសថា ផែនការវាយសងសឹកទៅលើក្រុមហេសបូឡា ត្រូវបានអនុម័តរួចហើយ បន្ទាប់ពីភាពតានតឹងនៃជម្លោះព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ កំពុងកើនឡើងកម្ដៅកាន់តែខ្លាំង។

ក្នុងសេចក្ដីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល បានឲ្យដឹងថា ប្រតិបត្តិការវាយសងសឹកនេះ នឹងបង្កើតឡើងរួមគ្នាដោយបញ្ជាការទ័ពភាគខាងជើង ដែលមានលោក Ori Gordin ជាមេបញ្ជាការ និងនាយកដ្ឋានប្រតិបត្តិការ ដែលមានលោក Oded Basiuk ជាអ្នកដឹកនាំ។ យោធាអ៊ីស្រាអែល បានបន្តថា ការអនុម័តផែនការសងសឹកនេះ ធ្វើឡើងដើម្បីជាការបង្កើនការត្រៀមខ្លួនរបស់កងទ័ពអ៊ីស្រាអែលនៅលើសមរភូមិប្រយុទ្ធ។
ការប្រកាសស្ដីពីការអនុម័តនេះទៀតសោត ធ្វើឡើងចំពេលដែលបេសកជនអាមេរិកលោក Amos Hochstein កំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានី Beirut ប្រទេសលីបង់ ក្នុងគោលបំណងអំពាវនាវឲ្យមានការកាត់បន្ថយជម្លោះនៅតាមបន្ទាត់ព្រំដែនយោធារវាងអ៊ីស្រាអែល និងលីបង់។ មុន១ថ្ងៃទៅលីបង់ លោក Hochstein ក៏បានទៅប្រទេសអ៊ីស្រាអែលផងដែរ។ នៅទីនោះ លោកបានជំរុញឲ្យភាគីជម្លោះដោះស្រាយបញ្ហារួមគ្នា តាមរយៈមធ្យោបាយការទូត ជៀសវាងបន្តបង្កើតជម្លោះប្រដាប់អាវុធថែមទៀត។

ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់ បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រោយពីក្រុមហេសបូឡា ដែលមានការគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយរ៉ុក្កែតជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស។ ជាការសងសឹក អ៊ីស្រាអែល បានបាញ់កាំភ្លើងធំសំដៅទៅភាគអាគ្នេយ៍ប្រទេសលីបង់។ ចាប់តាំងពីពេលនោះមក ជម្លោះប្រដាប់អាវុធបាននិងកំពុងកើតឡើងស្ទើរជារៀងរាល់ថ្ងៃរវាងភាគីទាំងសងខាង។ យ៉ាងណាមិញ ការវាយប្រហារកាលពីពេលថ្មីៗនេះ កាន់តែមានទ្រង់ទ្រាយធំឡើងៗ បន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់លោក Taleb Abdallah មេបញ្ជាការមួយរូបរបស់ក្រុមហេសបូឡា។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហារ និងសម្លាប់ក្រុមប្រយុទ្ធ Hezbollah នៅលីបង់ ច្រើនជាង ៣០០នាក់ឯណោះ ដោយក្នុងនោះមានជនស៊ីវិលប្រហែល៨០នាក់ ដែលតួលេខនេះគឺជាចំនួនខ្ពស់បំផុតមួយគិតចាប់តាំងពីឆ្នាំ២០០៦ បន្ទាប់ពីជម្លោះរ៉ាំរ៉ៃរវាងភាគីទាំង២។ ដោយឡែក បើតាមអ៊ីស្រាអែលវិញ ក្រុមលីបង់បានវាយប្រហារនិងសម្លាប់ទាហានរបស់ខ្លួនអស់ចំនួន ១៨នាក់ និងជនស៊ីវិល ១០នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


