Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន កាត់​ទោស​ប៉ូលិស​៤​នាក់ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​ក្នុង​​​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​​របស់ Duterte

បានផុស

នៅ


ប៉ូលិស​ហ្វីលីពីន​​ចំនួន ៤​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ពី​បទ​សម្លាប់​​​មនុស្ស​២​នាក់ អំឡុង​ពេល​ចុះ​អនុវត្ត​ច្បាប់​​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាល​ពី​​​អាណត្តិ​ប្រធានាធិបតី​​​លោក Rodrigo Duterte។

(រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន AFP, មន្ត្រី​ទាំង​៤​រូប ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ សម្រាប់​អំពើ​ឃាតកម្ម​កើត​ឡើង​នៅ​ក្នុង​​តំបន់​អនាធិបតេយ្យ​មួយ​កន្លែង​​នៃ​​រដ្ឋធានី​ម៉ានីល កាល​​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ។ ជន​រង​គ្រោះ គឺ​ជា​ឪពុក និងកូនប្រុស ដែល​ត្រូវ​ក្រុម​ប៉ូលិស​បាញ់​សម្លាប់ ទាំង​ដែល​រូប​គេ​ទាំង​​២​នាក់​មិន​ជាប់​ពាក់ព័ន្ធ​សោះ​ឡើយ​​​ជាមួយ​គ្រឿងញៀន ឬ​ក៏​មាន​អាវុធ​នៅ​ក្នុង​ដៃ​សម្រាប់​​តតាំង​ជាមួយ​ប៉ូលិស។

លោក​ស្រី Mary Ann Domingo ភរិយា​ជន​រងគ្រោះ​ បាន​ប្រាប់​ថា ក្រោយ​ការ​កាត់​ទោស​នេះ គាត់​មាន​អារម្មណ៍​​ថា​យុត្តិធម៌​នៅតែ​​មាន ហើយ​គាត់​សង្ឃឹម​ថា ការ​កាត់​ក្ដី​នៅ​តែ​បន្ត​ធ្វើ​ឡើង​ទៀត ព្រោះ​មិន​មែន​មាន​តែ​គាត់​​ម្នាក់​ទេ ដែល​ធ្លាប់​ទទួល​រង​​នូវ​អយុត្តិធម៌ ដោយ​នៅ​សល់​ជន​រងគ្រោះ​ជា​ច្រើន​ទៀត​កំពុង​​​រង់ចាំ​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ។

ប៉ូលិស ដែល​ត្រូវ​កាត់​ទោស​ មាន​ឈ្មោះ​ Virgilio Cervantes, Arnel de Guzman, Johnston Alacre និង Artemio Saguros។ ក្រៅ​តែ​ពី​ជាប់​ពន្ធនាគារ អ្នក​ទាំង​៤​ក៏​ត្រូវ​តុលាការ​​បង្គាប់​​​​ឲ្យ​បង់​ប្រាក់​សំណង​​ចំនួន ៣០​ម៉ឺន​ប៉េសូ ឬ​​ស្មើ​នឹង​ជាង ៥១០០​ដុល្លារ ក្នុង​ម្នាក់ៗ​​ទៅ​​កាន់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​​ផង​ដែរ។

សូម​បញ្ជាក់​ថា ជន​សង្ស័យ​គ្រឿង​ញៀន​រាប់​ពាន់​នាក់ ត្រូវ​បាន​​សម្លាប់​ដោយ​ក្រុម​ប៉ូលិស និង​ខ្មាន់​កាំភ្លើង​​អាថ៌កំបាំង នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​​ដ៏​ធំ​បំផុត​​​របស់​លោក Duterte កាល​ពី​​អំឡុង​​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២។ ការ​បង្ក្រាប​ដែល​ឆក់​យក​ជីវិត​មនុស្ស​អស់​ជាង ៦០០០​នាក់​នេះ ត្រូវ​​បាន​គេ​រិះគន់​ថា ជា​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​​របស់​រដ្ឋាភិបាល​ហ្វីលីពីន ហើយ​បច្ចុប្បន្ន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC កំពុង​ស៊ើប​អង្កេត​អំពី​ករណី​ឃាតកម្ម​​ទាំង​​អស់​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

BizKhmer Digital Media និង U.S.R.V. ចាប់ដៃគ្នាជួយអាជីវកម្មចិន ពង្រីកទីផ្សារឌីជីថលក្នុងប្រទេសកម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ប្តី​ប្រពន្ធ​ឌុប​គ្នា​ទៅ​មន្ទីរពេទ្យ ដើម្បី​សម្រាល​មិនទាន់​ដល់​ផង ប្រពន្ធ​ក៏​សម្រាល​លើ​ម៉ូតូ​ផ្អើល​ប្រជាពលរដ្ឋ​ជួយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ៖ ជិត២ឆ្នាំហើយ លោក ខឹម វាសនា នៅតែប្រើលេស«ទឹកលិចលោក» ប្រមូលសាវ័កឱ្យទៅនៅចម្ការក្បែរភ្នំគូលែន

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-KOICA អនុវត្តគម្រោងកសាងសមត្ថភាពលើវបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យស្ថានភាពទឹកទន្លេមេគង្គក្រចេះបន្តហក់ឡើង តែមិនទាន់ដល់កម្រិតប្រកាសអាសន្ន

Sokha Hotels

ព័ត៌មានពេញនិយម