ព័ត៌មានអន្ដរជាតិ
ស្ថាប័នរដ្ឋាភិបាលជាង៤០របស់ឥណ្ឌូណេស៊ី រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
មជ្ឈមណ្ឌលទិន្នន័យរបស់ទីភ្នាក់ងាររដ្ឋាភិបាលជាង៤០ស្ថាប័ន របស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានទទួលរងការវាយប្រហារតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមការប្រកាសរបស់ក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ការវាយប្រហារថ្មីនេះ គឺជាបទពិសោធន៍ដ៏អាក្រក់បំផុតរបស់ឥណ្ឌូណេស៊ី ដែលមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលបានបង្អាក់ដំណើរការសេវាកម្មសំខាន់ៗជាច្រើន ដូចជា សេវាកម្មអន្តោប្រវេសន៍ និងប្រតិបត្តិការមួយចំនួននៅតាមអាកាសយានដ្ឋានធំៗរបស់ឥណ្ឌូណេស៊ី។ ក្រុមអ្នកវាយប្រហារ បានទាមទារប្រាក់ចំនួន ៨លានដុល្លារ ជាថ្នូរដោះដូរនឹងទិន្នន័យរដ្ឋាភិបាល ប៉ុន្តែត្រូវឥណ្ឌូណេស៊ីបដិសេធ។
លោក Usman Kansong មន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី បានឲ្យដឹងថា ស្ថាប័នរដ្ឋាភិបាលចំនួន ៤៤ ក្នុងនោះមានក្រសួងសំខាន់ៗមួយចំនួន បានក្លាយជាមុខសញ្ញារបស់ក្រុមវាយប្រហារតាមអ៊ីនធឺណិត តាមរយៈការប្រើប្រាស់មេរោគប្រភេទ Ransomware បង្កក់នៅក្នុងកម្មវិធីកុំព្យូទ័រមួយហៅថា Lockbit 3.0។ យ៉ាងណាមិញ បច្ចុប្បន្ន ទិន្នន័យនៅស្ថាប័នចំនួន៥ ដោយក្នុងនោះមានសេវាកម្មអន្តោប្រវេសន៍ និងក្រសួងសម្របសម្រួលផ្នែកវិនិយោគ ត្រូវបានជួយសង្គ្រោះបានវិញ ខណៈនៅសល់ទិន្នន័យក្នុងស្ថាប័នចំនួន៣៩ផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណើរការជួយសង្គ្រោះដោយក្រុមអ្នកជំនាញ។ ក្នុងនោះ ទិន្នន័យនៅស្ថាប័នរដ្ឋាភិបាលចំនួន១៨ សង្ឃឹមថានឹងអាចទាញយកមកវិញបាន នៅត្រឹមចុងខែមិថុនា នេះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក Harlan Wijanarko នាយកក្រុមហ៊ុនរដ្ឋ Telkom Group បានធ្វើសន្និសីទកាសែតមួយរួមគ្នាជាមួយក្រសួងទំនាក់ទំនង ក្នុងគោលបំណងព្យាយាមបកស្រាយឲ្យប្រជាជនឥណ្ឌូណេស៊ីស្ងប់ចិត្ត និងធានាថា ទិន្នន័យរបស់ពួកគេមានសុវត្ថិភាព។ លោកបានពន្យល់ថា ប្រព័ន្ធនៃមជ្ឈមណ្ឌលទិន្នន័យជាតិ ត្រូវបានបិទ និងកាត់ផ្ដាច់ពីប្រភពខាងក្រៅហើយ ដែលគ្មាននរណាអាចលួចចូលទៅបាននោះទេ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Telkom Group មានមជ្ឈមណ្ឌលទិន្នន័យសំខាន់ចំនួន២នៅឥណ្ឌូណេស៊ី ដោយមួយស្ថិតនៅរដ្ឋធានីហ្សាការតា និងមួយទៀតនៅទីក្រុងស៊ូរ៉ាបាយ៉ា។ ស្ថាប័នរដ្ឋាភិបាលឥណ្ឌូណេស៊ីទាំងអស់ បានផ្ទុកទិន្នន័យនៅក្នុងមជ្ឈមណ្ឌលទាំង២នេះ។ មជ្ឈមណ្ឌលទិន្នន័យដែលរងការវាយប្រហារថ្មីៗនេះ គឺមជ្ឈមណ្ឌលទិន្នន័យដែលស្ថិតនៅទីក្រុងស៊ូរ៉ាបាយ៉ា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


