ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ព្រមានពលរដ្ឋខ្លួន កុំឲ្យធ្វើដំណើរទៅចិន ខ្លាចត្រូវដាក់ទោសប្រហារជីវិត
រដ្ឋាភិបាលតៃវ៉ាន់ បានព្រមានដល់ប្រជាជនខ្លួន ដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីក្រុងប៉េកាំង បានប្រកាសអនុវត្តច្បាប់ថ្មីចង់កាត់ទោសប្រហារជីវិតជនផ្ដាច់ខ្លួននិយមតៃវ៉ាន់ កាលពីសប្ដាហ៍មុន។ សេចក្ដីព្រមាននេះ ធ្វើឡើងតាមរយៈលោក Liang Wen-chieh អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការដីគោកតៃវ៉ាន់ នៅសន្និសីទសារព័ត៌មានមួយ ក្នុងក្រុងតៃប៉ិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

លោក Liang បានប្រាប់ថា បើមិនមានការចាំបាច់បំផុតនោះទេ ប្រជាជនតៃវ៉ាន់មិនត្រូវឆ្លងដែនទៅកាន់ប្រទេសចិន ឬក៏ទីក្រុងដែលកាន់កាប់ដោយចិន ដូចជា ហុងកុង និងម៉ាកាវ នោះឡើយ។ លោក បន្តថា ច្បាប់របស់ចិន បង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសុវត្ថិភាពប្រជាជនតៃវ៉ាន់ ហើយវាគឺជាការអនុវត្តវិធានការថ្មីមួយប្រឆាំងនឹងតៃវ៉ាន់ បន្ថែមពីលើវិធានការប្រឆាំងដែលកំពុងអនុវត្តកន្លងមក។
លោក Liang បានបញ្ជាក់ថា ការព្រមាននេះ មិនមែនជាការហាមប្រាមដាច់ខាតនោះទេ ប៉ុន្តែវាគ្រាន់តែជាសារក្រើនរំឭកពីសវុត្ថិភាពដល់ប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសជាផ្លូវការថា សកម្មភាពផ្ដាច់ខ្លួននិយមរបស់តៃវ៉ាន់ គឺជាទោសឧក្រិដ្ឋ ហើយគំរាមដាក់ទោសធ្ងន់ធ្ងរបំផុតគឺ ការព្យួរ ក ប្រហារជីវិត។ ចិន ថា នេះគឺជាការដាក់ទណ្ឌកម្មចំពោះអ្នកគាំទ្រផ្គាប់មុខនូវការផ្ដាច់ខ្លួននិយមទាមទារចង់បានឯករាជ្យរបស់តៃវ៉ាន់ ដែលត្រូវចាត់ទុកជាការប្រព្រឹត្តទោសឧក្រិដ្ឋកម្មនៃការបំបែកខ្លួន និងការញុះញង់ឲ្យផ្ដាច់ខ្លួនចេញពីចិន។

លោក Chang Wu-yueh អ្នកជំនាញការទំនាក់ទំនងច្រកសមុទ្រតៃវ៉ាន់នៅសកលវិទ្យាល័យ Tamkang នៃក្រុងតៃប៉ិ បានលើកឡើងថា ការប្រកាសរបស់ចិន មានគោលបំណងធំៗចំនួន៣ ដូចជា៖ ១.ចិនចង់ប្រកាសប្រាប់ប្រជាជនខ្លួនថារដ្ឋាភិបាលកំពុងតែប្រឆាំងនឹងការចង់បានឯករាជ្យរបស់តៃវ៉ាន់ ២.ចិនចង់ប្រកាសប្រាប់អន្តរជាតិថា ខ្លួនមានយុត្តាធិការលើតៃវ៉ាន់ និង៣.ចិនចង់គំរាមប្រជាជនតៃវ៉ាន់។ អ្នកជំនាញការរូបនេះ ក៏បានព្រមានប្រជាជនតៃវ៉ាន់ផងដែរឲ្យប្រុងប្រយ័ត្ន នៅរាល់ពេលចាកចេញទៅក្រៅប្រទេស ជាពិសេសគឺប្រទេសដែលមានកិច្ចព្រមព្រៀងបត្យាប័នជាមួយចិន។
ពាក់ព័ន្ធនឹងច្បាប់នេះ លោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់ បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា ថា ចិនគ្មានសិទ្ធិអ្វីនោះទេ ដែលអាចមកដាក់ទោសប្រជាជនតៃវ៉ាន់។ មេដឹកនាំតៃវ៉ាន់ បាននិយាយថា ប្រជាធិបតេយ្យមិនមែនជាទោសឧក្រិដ្ឋកម្មទេ តែអ្វីដែលគួរឲ្យខ្លាចបំផុតគឺ អត្តាធិបតេយ្យរបស់ចិនទៅវិញ។ លោក Lai បានបន្តថា ចិនគ្មានឯណានូវសិទ្ធិអំណាចអាចដាក់ទោសឆ្លងដែនលើប្រជាជនតៃវ៉ាន់ជាដាច់ខាត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


