ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្តេជ្ញាកម្ទេចរាល់អាវុធ ដែលលោកខាងលិច បញ្ជូនទៅ អ៊ុយក្រែន
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារទី២ខែកក្កដា តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានប្តេជ្ញាថា រុស្ស៊ី នឹងកម្ទេចរាល់អាវុធដែលលោកខាងលិចបញ្ជូនទៅឲ្យអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Anadolu។

នៅពេលសួរអំពីរបាយការណ៍នៃកិច្ចពិភាក្សារបស់រដ្ឋបាលអាមេរិក ស្តីពីការបញ្ជូនមីស៊ីល Patriot ចាស់ៗទៅឲ្យអ៊ុយក្រែន, អ្នកការទូតវ័យ៦២ឆ្នាំរូបនេះនិយាយថា “យើងមិនលើកទឹកចិត្តប្រទេសទាំងអស់ ឲ្យផ្ដល់អាវុធទៅអ៊ុយក្រែនទេ។ អ្នកនឹងឃើញជោគវាសនាអាវុធទាំងនោះ វានឹងត្រូវកម្ទេចដូចអាវុធផ្សេងៗដែលលោកខាងលិចនិងអាមេរិក ផ្តល់ឲ្យអ៊ុយក្រែនដែរ”។
ជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែននេះដែរ លោក Nebenzia បានច្រានចោលការអួតអាងរបស់លោក ដូណាល់ ត្រាំ ដែលថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងដោះស្រាយចប់ត្រឹមមួយថ្ងៃប៉ុណ្ណោះ បើលោកជាប់ឆ្នោតជាប្រធានាធិបតិអាមេរិក។

លោកបញ្ជាក់ថា បញ្ហានេះប្រើពេលមួយថ្ងៃដោះស្រាយមិនបានទេ។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានដាក់ចេញដំណោះស្រាយកាលពីថ្ងៃទី១៤ខែមិថុនារួចហើយ ហើយតាមពិតទៅ ជាក់ស្តែង គឺអាស្រ័យលើស្ថានភាពនៅសមរភូមិជួរមុខប៉ុណ្ណោះ។
កាលពី២សប្តាហ៍មុន លោក ពូទីន ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា លក្ខខណ្ឌតែមួយគត់ ដែលអាចឲ្យបទឈប់បាញ់នៅអ៊ុយក្រែន លេចចេញជារូបរាងបាននោះគឺ ទីក្រុង កៀវ ត្រូវតែដកទ័ពចេញពីទឹកដីដែលរុស្ស៊ីកាត់យក ជាមុនសិន។

លោក ពូទីន សង្កត់ធ្ងន់ថា បទឈប់បាញ់អាចកើតឡើងទៅបាន លុះត្រាតែរដ្ឋាភិបាលអ៊ុយក្រែន ដកកងកម្លាំងចេញពីតំបន់ទាំង៤ដែលរុស្ស៊ីកាត់យកដូចជា Donetsk, Luhansk, Kherson និង Zaporizhzhia ជាមុនសិន ហើយពេលណាទីក្រុងកៀវសម្រេចចិត្តធ្វើតាមហើយនោះ បទឈប់បាញ់នឹងកើតឡើងមួយរំពេចតែម្តង។
សូមបញ្ជាក់ថា ជាមួយនឹងសេចក្តីប្រកាសបើកប្រតិបត្តិការយោធាប្រឆាំងរដ្ឋាភិបាលទីក្រុងកៀវ ក្នុងខែកុម្ភៈឆ្នាំ ២០២២, លោក ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូមានគោលបំណងចង់ឲ្យអ៊ុយក្រែនធ្វើវិយោធកម្ម និងការធានាថា ទីក្រុងកៀវ នឹងមិនចូលរួមជាមួយណាតូ ឬប្លុកយោធាប្រឆាំងរុស្ស៊ីណាមួយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ដាក់លក្ខខណ្ឌតែមួយគត់ បើអ៊ុយក្រែន ធ្វើបាន បទឈប់បាញ់នឹងកើតឡើងភ្លាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


