ព័ត៌មានអន្ដរជាតិ
ពូទីន ដាក់លក្ខខណ្ឌតែមួយគត់ បើអ៊ុយក្រែន ធ្វើបាន បទឈប់បាញ់នឹងកើតឡើងភ្លាម
តាមការចុះផ្សាយរបស់ RT, លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា លក្ខខណ្ឌតែមួយគត់ ដែលអាចឲ្យបទឈប់បាញ់នៅអ៊ុយក្រែន លេចចេញជារូបរាងបាននោះគឺ ទីក្រុង កៀវ ត្រូវតែដកទ័ពចេញពីទឹកដីដែលរុស្ស៊ីកាត់យក ជាមុនសិន។

លោកបញ្ជាក់ច្បាស់ៗបែបនេះក្នុងអំឡុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីនៅទីក្រុងមូស្គូ កាលពីថ្ងសសុក្រទី១៤ខែមិថុនា ហើយការអះអាងនេះទៀតសោត កើតឡើងមុនពេលថ្នាក់ដឹកនាំមកពី៩០ប្រទេស ត្រៀមចូលរួមជំនួបកំពូលស្តីពីសន្តិភាពអ៊ុយក្រែន ដែលរៀបចំឡើងនៅប្រទេសស្វីស។
លោក ពូទីន សង្កត់ធ្ងន់ថា បទឈប់បាញ់អាចកើតឡើងទៅបាន លុះត្រាតែរដ្ឋាភិបាលអ៊ុយក្រែន ដកកងកម្លាំងចេញពីតំបន់ទាំង៤ដែលរុស្ស៊ីកាត់យកដូចជា Donetsk, Luhansk, Kherson និង Zaporizhzhia ជាមុនសិន ហើយពេលណាទីក្រុងកៀវសម្រេចចិត្តធ្វើតាមហើយនោះ បទឈប់បាញ់នឹងកើតឡើងមួយរំពេចតែម្តង។

លើសពីនេះ លោកក៏ដាស់តឿនដែរថា អ៊ុយក្រែន គួរបោះបង់គំនិតចូលរួមជាមួយអង្គការណាតូចោលទៅ បើចង់ឲ្យរុស្ស៊ី បញ្ឈប់ប្រតិបត្តិការយោធាមែន។
យ៉ាងណាក្តី ភាគីអ៊ុយក្រែន បានប្រតិកម្មខ្លាំងៗទៅនឹងលក្ខខណ្ឌនេះ ដោយហៅថាជាសំណើដ៏អាម៉ាស់ និងប្រៀបប្រដូចទៅនឹងឱសានវាទតាមបែបហ៊ីត្លែរ។

ទន្ទឹមនោះ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រាប់បណ្តាញទូរទស្សន៍ Sky TG24 ពេលចូលរួមក្នុងកិច្ចប្រជុំ G7 នៅភាគខាងត្បូងប្រទេសអ៊ីតាលីថា “តើខ្ញុំអាចនិយាយអ្វីបាន? សារទាំងនេះគឺជាសារឱសានវាទ វាមិនខុសពីឱសានវាទដែលគាត់ដាក់ពីមុននោះទេ។ គាត់ចង់ឲ្យយើងបោះបង់ទឹកដីដែលយើងកាន់កាប់ ដូច្នេះគាត់មិនឈប់ទេ”។
សូមបញ្ជាក់ថា ជាមួយនឹងសេចក្តីប្រកាសបើកប្រតិបត្តិការយោធាប្រឆាំងរដ្ឋាភិបាលទីក្រុងកៀវ ក្នុងខែកុម្ភៈឆ្នាំ ២០២២, លោក ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូមានគោលបំណងចង់ឲ្យអ៊ុយក្រែនធ្វើវិយោធកម្ម និងការធានាថា ទីក្រុងកៀវ នឹងមិនចូលរួមជាមួយណាតូ ឬប្លុកយោធាប្រឆាំងរុស្ស៊ីណាមួយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ រុស្ស៊ី មាននុយក្លេអ៊ែរ ខ្លាំងជាងគ្រាប់បែកអាមេរិក ទម្លាក់នៅ ហ៊ីរ៉ូស៊ីម៉ា ៤ដង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


