ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា សង្គ្រាមអ៊ុយក្រែនមិនចប់ត្រឹម១ថ្ងៃ ដូចមាត់់លោក ត្រាំ ចេះតែនិយាយទេ
លោក Vassily Nebenzia អគ្គរដ្ឋទូតរុស្ស៊ីប្រចាំការនៅអង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា ថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែន គ្មានផ្លូវណាដែលអាចបញ្ចប់ត្រឹមពេល១ថ្ងៃនោះទេ។ ការលើកឡើងរបស់មន្ត្រីរុស្ស៊ីរូបនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបនឹងការឃោសនារបស់លោក ដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការជ្រើសតាំងប្រធានាធិបតីអាមេរិក នាខែវិច្ឆិកាខាងមុខ។

លោក Nebenzia បានរៀបរាប់ថា ប្រសិនបើលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពនៃគណបក្សសាធារណរដ្ឋ អាចយកឈ្នះលោក ចូ បៃដិន ក៏ពិតមែន ក៏ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែមិនទាន់អាចរលត់បានលឿនភ្លាមៗដូចលោក ដូណាល់ ត្រាំ លើកឡើងនោះដែរ។
លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២៣ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន CNN បាននិយាយថា លោកចង់បញ្ឈប់ការបង្ហូរឈាមគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបើលោកជាប់ឆ្នោត នោះកិច្ចចរចាសន្តិភាពបញ្ចប់ជម្លោះនឹងត្រូវធ្វើឡើងត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ។
លោក Nebenzia បានបន្ថែមថា សង្គ្រាមនេះបើតាមពិតទៅគួរតែត្រូវបញ្ចប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ ក្នុងការចរចានៅទីក្រុង Istanbul ប្រទេសតួកគី ខណៈរុស្ស៊ី និងអ៊ុយក្រែន ប្រុងនឹងរៀបចំកិច្ចព្រមព្រៀងសន្តិភាពទៅហើយ។ លោក Nebenzia បានស្ដីបន្ទោសក្រុមប្រទេសលោកខាងលិច ដែលរារាំងកិច្ចព្រមព្រៀង ក្រោយពួកគេបានអះអាងគាំទ្រ និងជំរុញឲ្យអ៊ុយក្រែនបន្តវាយជាមួយរុស្ស៊ី។
សូមបញ្ជាក់ថា ពលរដ្ឋអាមេរិក នឹងត្រូវទៅបោះឆ្នោតនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរើសប្រមុខដឹកនាំក្នុងរយៈពេល៤ឆ្នាំខាងមុខបន្តទៀត។ បេក្ខភាពប្រជែងតំណែងជាប្រធានាធិបតីអាមេរិក មានចំនួន២រូបសំខាន់ៗ គឺលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ។ តិចឬច្រើន លទ្ធផលនៃការបោះឆ្នោតនៅអាមេរិក នឹងផ្ដល់ផលប៉ះពាល់ចំពោះរុស្ស៊ី លើសង្គ្រាមដែលកំពុងកើតមាននៅអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិកថ្មី នឹងអាចកំណត់ថា ត្រូវគាំទ្រអ៊ុយក្រែនតាមរយៈការផ្គត់ផ្គង់សព្វាវុធបន្តទៀត ឬក៏ត្រូវបញ្ឈប់ត្រឹមនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


