ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ចង់ដឹងណាស់ថា ត្រាំ មានផែនការអ្វី ទើបអាចបញ្ចប់សង្គ្រាម ត្រឹម២៤ម៉ោង?
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី មានចម្ងល់ជាខ្លាំងចំពោះការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលថា គាត់អាចបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹមមួយថ្ងៃ ហើយទីក្រុងកៀវ ពិតជាចង់ដឹងណាស់ថា តើផែនការសន្តិភាពនោះជាអ្វីទៅ។

លោក ត្រាំ អួតអាងជារឿយៗថា បើគាត់នៅកាន់តំណែងវិញ សង្គ្រាមនេះមិនផ្ទុះឡើងឡើយ ហើយពេលណាគាត់ចូលអង្គុយកៅអីនៅសេតវិមានជាថ្មី បញ្ហាជម្លោះនឹងចប់ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ។
ដោយសារតែការអះអាងដូច្នេះហើយ ទើបលោក ហ្សេលេនស្គី ទទូចឲ្យបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បង្ហាញមកថា ផែនការនោះជាអ្វី មានលក្ខខណ្ឌអ្វីខ្លះ និងពិសេសខ្លាំងកម្រិតណា?
នៅក្នុងបទសម្ភាសជាមួយ Bloomberg ចេញផ្សាយកាលពីថ្ងៃពុធទី៣ខែកក្កដាឆ្នាំ២០២៤ លោក ហ្សេលេនស្គី ទាមទារឲ្យលោក ត្រាំ បង្ហាញពីព័ត៌មានលម្អិតនៃផែនការនោះ ស្រួលទីក្រុងកៀវ ដឹងថាតើត្រូវរៀបចំអ្វីខ្លះសម្រាប់ខែវិច្ឆិកា។

លោកនិយាយថា “ខ្ញុំចង់ដឹងថា តើផែនការនោះអាចបញ្ចប់សង្រ្គាមឲ្យបានឆាប់ដោយរបៀបណា។ ប្រសិនបើលោក ត្រាំ ដឹងពីរបៀបបញ្ចប់សង្រ្គាមមែន អ៊ីចឹងគាត់គួរតែប្រាប់យើងនៅថ្ងៃនេះ ព្រោះវាអាចមានហានិភ័យចំពោះឯករាជ្យភាពអ៊ុយក្រែន និងហានិភ័យដែលយើងអាចត្រូវបាត់បង់រដ្ឋរបស់យើង។ ដូច្នេះយើងចង់ត្រៀមខ្លួនសម្រាប់រឿងនេះ”។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះដែរ ភាគីរុស្ស៊ីគឺតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia ក៏បានច្រានចោលការអួតអាងរបស់លោក ត្រាំ ដែរ ដោយនិយាយថា បញ្ហានេះប្រើពេលមួយថ្ងៃដោះស្រាយមិនបានទេ។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានដាក់ចេញដំណោះស្រាយកាលពីថ្ងៃទី១៤ខែមិថុនារួចហើយ ហើយតាមពិតទៅ ជាក់ស្តែង គឺអាស្រ័យលើស្ថានភាពនៅសមរភូមិជួរមុខប៉ុណ្ណោះ។
សូមបញ្ជាក់ថា ជាមួយនឹងសេចក្តីប្រកាសបើកប្រតិបត្តិការយោធាប្រឆាំងរដ្ឋាភិបាលទីក្រុងកៀវ ក្នុងខែកុម្ភៈឆ្នាំ ២០២២, លោក ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូមានគោលបំណងចង់ឲ្យអ៊ុយក្រែនធ្វើវិយោធកម្ម និងការធានាថា ទីក្រុងកៀវ នឹងមិនចូលរួមជាមួយណាតូ ឬប្លុកយោធាប្រឆាំងរុស្ស៊ីណាមួយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ប្តេជ្ញាកម្ទេចរាល់អាវុធ ដែលលោកខាងលិច បញ្ជូនទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


