ព័ត៌មានអន្ដរជាតិ
អ្នកហូបអាហារដ៏ល្បី ហ្វីលីពីន ស្លាប់ក្រោយទទួលទានសាច់មាន់បំពង និងបាយយ៉ាងច្រើន
ទីភ្នាក់ងារសារព័ត៌មានបរទេស រាយការណ៍អំពីការស្លាប់ភ្លាមៗរបស់អ្នកបង្កើតមាតិកាអាហារក្នុងប្រទេសហ្វីលីពីន ឈ្មោះ Manoy Apatan ដែលត្រូវបានគេស្គាល់តាមអ៊ីនធឺណិតថា Dongz Apatan បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីទទួលទានសាច់មាន់បំពង និងបាយយ៉ាងច្រើន។

Apatan មានអ្នកតាមដាន ៤៥៧ ០០០ នាក់ ហើយត្រូវបានគេស្គាល់ដោយសារវីដេអូរបស់គាត់ដែលបង្ហាញពីការញ៉ាំអាហារបំពង សាច់គោ អាហារសមុទ្រ បាយ និងបង្អែមក្នុងបរិមាណច្រើនហួសប្រមាណ។ ឃ្លីបចុងក្រោយបង្អស់ត្រូវបានបង្ហោះតាមរយៈ Facebook កាលពីថ្ងៃទី ១៣ ខែមិថុនា ដោយបង្ហាញពីសកម្មភាពគាត់បំពងសាច់មាន់នៅក្នុងខ្ទះ មុនពេលអង្គុយញ៉ាំមាន់បំពងជាមួយបាយយ៉ាងឆ្ងាញ់ពិសា។
នៅថ្ងៃបន្ទាប់ (១៤ មិថុនា) ប្អូនស្រីរបស់ម៉ាណូយឈ្មោះ លី អាប៉ាតាន បានរាយការណ៍ព័ត៌មានដ៏រន្ធត់ថា បងប្រុសរបស់នាងបានស្លាប់ ដោយសារតែជំងឺគាំងបេះដូង ហើយត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ។ នាងក៏ខ្ទទួលស្គាល់ថា បងប្រុសពិតជាមានជំងឺលើសឈាមមែន។ ប៉ុន្តែគាត់បានបញ្ជាក់ថា គាត់មិនបានញ៉ាំអាហារច្រើនដូចមនុស្សជាច្រើនបានឃើញនោះទេ។ ផ្នែករបស់វាគ្រាន់តែជាខ្លឹមសារប៉ុណ្ណោះ។ នាងមានអារម្មណ៍សោកស្ដាយដែលកាលស្លាប់បងប្រុសបានក្លាយជាអ្នកលេងសើច។ ការលើកឡើងហាក់ដូចជាគ្មានការគោរព ដោយសារតែបានទទួលព័ត៌មានមិនត្រឹមត្រូវ មនុស្សជាច្រើនបាននិយាយថា គាត់សមនឹងស្លាប់ដោយសារតែចង់បានការទស្សនាច្រើន តាមពិតគាត់មិនបានញ៉ាំច្រើននោះទេ។ ហើយមិនបានបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើនដែរ។
ដោយឡែក លោក Tony Leeshon គ្រូពេទ្យឯកទេសជំងឺបេះដូងបានង្ហាញថាការស្លាប់របស់ Apatan ថា គឺបណ្តាលមកពីជំងឺដាច់សរសៃឈាមខួរក្បាល នេះបើយោងតាមព័ត៌មានពីវេជ្ជបណ្ឌិតដែលកំពុងព្យាបាលគាត់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ Apatan ត្រូវបានគេរកឃើញថាមានកំណកឈាមនៅក្នុងខួរក្បាល សម្ពាធឈាមកើនឡើង ហើយគាត់បានដាច់សរសៃឈាមខួរក្បាល។
បណ្ឌិត Leeshon ក៏ព្រមានផងដែរថា មូលហេតុអាចមកពីការញ៉ាំអាហារប្រៃ និងសាច់ បើញ៉ាំក្នុងបរិមាណច្រើនជាប្រចាំ វាក៏អាចបណ្តាលឲ្យមានបញ្ហាសុខភាពដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ លោកក៏បានណែនាំឲ្យញ៉ាំសាច់មាន់និងត្រីច្រើនជាងការបរិភោគសាច់ក្រហម ស្ទើរតែពាក់កណ្តាលនៃចានគួរតែជាផ្លែឈើ និងបន្លែ។ រួមជាមួយការដាស់តឿនមនុស្សឱ្យញ៉ាំអាហារក្នុងបរិមាណត្រឹមត្រូវ។ ការញ៉ាំច្រើនពេកគឺមិនល្អទេ ជាពិសេសអាហារប្រៃ អាហារមានជាតិខ្លាញ់ និងបង្អែម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារជម្លោះ ស្រ្តី វៀតណាម ប្រើថ្នាំ Cyanide បំពុលក្មួយប្រុស និងសាច់ញាតិ ៥ នាក់ទៀត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


