ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិត តៃវ៉ាន់ ម្នាក់ ប្រាប់បទពិសោធន៍រងជំងឺមហារីក ព្រោះតែទម្លាប់ទទួលទានអាហារប្រចាំថ្ងៃ
អ្នកឯកទេសជំងឺបេះដូងនៅតៃវ៉ាន់ លោក Chen Weihua ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកឆ្អឹងជាលើកដំបូង នៅពេលគាត់មានអាយុ ៣២ ឆ្នាំ។ បន្ទាប់មក ទើបរកឃើញថាមានជំងឺមហារីកក្រលៀន ដោយសារមានសញ្ញានៃការឈឺខ្នង។ ក្រោយមក ទើបរកឃើញដុំរឹងមួយនៅក ទាក់ទិននឹងជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។
បន្ទាប់ពីធ្វើការស្កេន CT ជាច្រើន វេជ្ជបណ្ឌិតបានរកឃើញថា គាត់មានជំងឺមហារីកឈាម lymphocytic រ៉ាំរ៉ៃ ដែលជាក្រុមនៃជំងឺសាហាវនៃឈាម និងខួរឆ្អឹង ទាំងអស់ត្រូវបានរកឃើញក្នុងរយៈពេល ១៥ ឆ្នាំ។ លោកជឿជាក់ថា មូលហេតុនៃជំងឺមហារីក អាចទាក់ទងនឹងទម្លាប់រស់នៅរបស់គាត់តាំងពីក្មេងមកម្ល៉េះ។ នៅពេលនោះគាត់តែងតែផឹកភេសជ្ជៈជំនួសទឹកធម្មតា ក៏ដូចជាអាហារបំពង អាហារខ្លាញ់ និងប្រៃ។

ទន្ទឹមនឹងនោះ ក្នុងអំឡុងពេលនៃការសិក្សា និងការងារផ្នែកវេជ្ជសាស្ត្រ ដោយសារតែមមាញឹក និងសម្ពាធការងារខ្ពស់ លោកវេជ្ជបណ្ឌិតតែងតែគេងមិនលក់រាល់យប់ រហូតធ្លាក់ក្នុងស្ថានភាពគេងមិនលក់ជាប្រចាំ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលគាត់ស្ត្រេស គាត់តែងតែញ៉ាំផ្អែមច្រើន និងជក់បារីពីរកញ្ចប់ក្នុងមួយថ្ងៃ។ វាមកពីទម្លាប់ទាំងនេះដែលគាត់បានជួបប្រទះបញ្ហារាងកាយជាច្រើន។
លោកវេជ្ជបណ្ឌិតតៃវ៉ាន់រូបនេះបាននិយាយបន្ថែមទៀតថា ដ្បិតថានាពេលនេះលោករស់នៅជាមួយជំងឺមហារីកក៏ដោយ ប៉ុន្តែអ្វីៗបានប្រសើរឡើងច្រើន ដោយសារការព្យាបាលសកម្ម ក៏ដូចជាការព្យាយាមផ្លាស់ប្តូរទម្លាប់រស់នៅ និងការសម្រួលអារម្មណ៍ឲ្យកាន់តែប្រសើរឡើង។
ទោះយ៉ាងណា តាមរយៈបទពិសោធន៍នៃការទទួលទានអាហារប្រចាំថ្ងៃរបស់លោកវេជ្ជបណ្ឌិតតៃវ៉ាន់ Chen Weihua បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សឹងតែមិនជឿថាការទទួលទានអាហារធម្មតាៗសោះ តែអាចធ្វើឲ្យយើងកើតជំងឺមហារីកបានយ៉ាងងាយ។ ដូចនេះដើម្បីរក្សាសុខភាពឲ្យមាំទាំយើងក៏គួរចៀសវាងអាហារដុត, ចៀន និងសាច់ក្រហម ឬអាហារកែច្នៃជ្រុលជាប្រចាំ។ ជាពិសេសសូម្បីតែ អាហារផ្អែមផ្សេងទៀតក៏រងនូវហានិភ័យដែរ។ មិនត្រឹមប៉ុណ្ណឹងទេ ការចូលចិត្តជក់បារី និងផឹកស្រាក៏ជាបញ្ហាដែលយើងគួរចៀសឲ្យបានដូចគ្នា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូពេទ្យអាមេរិកម្នាក់ ព្រមានពីរោគសញ្ញាលើស្បែកមួយប្រភេទ មានឱកាសកើតមហារីក
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


