ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យអាមេរិកម្នាក់ ព្រមានពីរោគសញ្ញាលើស្បែកមួយប្រភេទ មានឱកាសកើតមហារីក
កាលពីពេលថ្មីៗនេះ វេជ្ជបណ្ឌិត Scott Walter ដែលជាគ្រូពេទ្យជំនាញខាងសើស្បែកមកពីទីក្រុង Denver សហរដ្ឋអាមេរិក បានបង្ហោះវីដេអូព្រមានទៅកាន់អ្នកតាមដាន ១.២ លាននាក់របស់ខ្លួននៅលើ TikTok ឈ្មោះ denverskindoc ថាសូមឲ្យប្រុងប្រយ័ត្នចំពោះរោគសញ្ញាចម្លែកៗ ដែលអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរនៅក្នុងខ្លួន។
រោគសញ្ញាគឺការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសក់ពណ៌សរាងសសៃឆ្មា និងនៅកន្លែងដែលជាធម្មតាគ្មានសក់អាចមានន័យថាអ្នកមានជំងឺស្បែកដ៏កម្រមួយហៅថា acquired hypertrichosis lanuginosa (HLA)។ ដុំពកទាំងនេះ ជាធម្មតាដុះនៅលើត្រចៀក ថ្ពាល់ និងច្រមុះ ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងមហារីកសួត សុដន់ ស្បូន និងមហារីកពោះវៀនធំ មហារីកក្រពះពោះវៀន មហារីកផ្លូវទឹកនោម និងមហារីកអូវែ។

លោក Walter បានបញ្ចាក់ទៀតថា គួរឲ្យភ្ញាក់ផ្អើលបំផុតរោគសញ្ញានេះអាចកើតឡើងរហូតដល់ ២ឆ្នាំកន្លះ មុនពេលធ្វើរោគវិនិច្ឆ័យមហារីក មានន័យថា វាអាចជាសញ្ញាដំបូងដែលបង្ហាញថា អ្នកមានជំងឺមហារីក “ប៉ុន្តែខ្ញុំសូមបញ្ជាក់ម្តងទៀត នេះគឺជាលក្ខខណ្ឌដ៏កម្រមួយ ហើយខ្ញុំមិនមានបំណងចង់បំភ័យអ្នកទេ។ ខ្ញុំគ្រាន់តែចង់ឲ្យគ្រប់គ្នាដឹងថា ស្បែករបស់យើងអាចប្រាប់យើងនូវអ្វីដែលកំពុងកើតឡើងនៅក្នុងខ្លួន។”
យោងតាមមជ្ឈមណ្ឌលព័ត៌មានហ្សែន និងជំងឺកម្រ ជនជាតិអាមេរិកតិចជាង ១,០០០នាក់ មានរោគសញ្ញាទូទៅផ្សេងទៀតរួមមានអណ្តាតរលាក និងហើមនៅលើអណ្តាត។ ការផ្លាស់ប្តូររសជាតិ រាគ និងស្រកទម្ងន់ជាដើម។
ទោះជាយ៉ាងណា កន្លងមកមានករណីស្ត្រីអាយុ ៦៨ ឆ្នាំម្នាក់ ដែលមានអារម្មណ៍ថាអណ្តាតក្ដៅដូចជាមានភ្លើងឆេះ រួមទាំងសក់សសៃឆ្មារដុះពេញផ្ទៃមុខ ហើយបន្ទាប់ពីពិនិត្យយ៉ាងម៉ត់ចត់ នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីករន្ធគូថនិងត្រូវបានបញ្ជូនទៅព្យាបាលដោយវិទ្យុសកម្ម។ វេជ្ជបណ្ឌិតកត់សម្គាល់ថាសក់អាចឈប់លូតលាស់ប្រសិនបើពួកគេអាចព្យាបាលជំងឺមហារីកមូលដ្ឋាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តី តៃវ៉ាន់ ទម្ងន់៤៨គីឡូ បែរកើតជំងឺខ្លាញ់រុំថ្លើម ដោយសារផឹកទឹកផ្លែស្រស់ជំនួសបាយរាល់ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


