ព័ត៌មានអន្ដរជាតិ
តុលាការរុស្ស៊ី កាត់ទោសអ្នកកាសែតអាមេរិកម្នាក់ឲ្យជាប់គុក១៦ឆ្នាំ ពីបទចារកម្ម
តុលាការរុស្ស៊ី បានរកឃើញអ្នកយកព័ត៌មានអាមេរិក Evan Gershkovich មានពិរុទ្ធពីបទចារកម្ម កាលពីថ្ងៃសុក្រទី ១៩ ខែកក្កដា ហើយបានកាត់ទោសរូបលោកឲ្យជាប់គុក ១៦ឆ្នាំ ដែលជាទោសកម្រិតអតិបរមា។ កាសែត The Wall Street Journal ដែលជាកន្លែងការងាររបស់ Evan បានហៅការកាត់ទោសនេះថាជា “ការកាត់ទោសក្លែងបន្លំដ៏គួរឲ្យអាម៉ាស់”។

លោក Gershkovich ជនជាតិអាមេរិកអាយុ ៣២ឆ្នាំ ដែលបានបដិសេធមិនធ្វើខុស ត្រូវបានគេយកទៅកាត់ទោសនៅទីក្រុង Yekaterinburg កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីរងការចោទប្រកាន់ពីបទព្យាយាមប្រមូលព័ត៌មានរស៊ើបអំពីរោងចក្រផលិតរថក្រោះរបស់រុស្ស៊ី។
លោកគឺជាអ្នកកាសែតអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទចារកម្មនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីសម័យសង្គ្រាមត្រជាក់ ហើយការចាប់ខ្លួនរបស់លោកធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២៣ ដែលបានជំរុញឲ្យអ្នកសារព័ត៌មានអាមេរិក និងលោកខាងលិចជាច្រើននាក់ទៀតមានភាពរអា និងបានចាកចេញពីទីក្រុងមូស្គូ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា លោក Gershkovich មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយទេ ហើយការឃុំខ្លួនអ្នកកាសែតរូបនេះជារឿងមិនត្រឹមត្រូវនោះឡើយ។ លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងជំរុញយ៉ាងខ្លាំងសម្រាប់ការដោះលែង Evan ហើយនឹងបន្តធ្វើដូច្នេះ។ សារព័ត៌មានមិនមែនជាឧក្រិដ្ឋកម្មទេ”។
សូមបញ្ជាក់ថា រោងចក្រដែលរុស្ស៊ីចោទលោក Gershkovich ថាលួចប្រមូលព័ត៌មានចារកម្ម មានឈ្មោះថា Uralvagonzavod ស្ថិតនៅទីក្រុង Nizhny Tagil។ វាជារោងចក្រផលិតរថក្រោះសម្រាប់ក្រុងមូស្គូ យកទៅប្រើប្រាស់នៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ រោងចក្រនេះ ផលិតរថក្រោះចម្បាំងប្រភេទ T-90M និងធ្វើទំនើបកម្មរថក្រោះប្រភេទ T-72B3M។
ជាទូទៅ រុស្ស៊ីតែងកាត់ទោសតាមនិតិវិធីច្បាប់ប្រឆាំងនឹងជនបរទេសជាមុនសិន មុនយល់ព្រមធ្វើកិច្ចព្រមព្រៀងណាមួយលើការដោះដូរជនបរទេសទាំងអស់នោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


