ព័ត៌មានអន្ដរជាតិ
ចិនដាក់សម្ពាធសមាជិកសភាចំនួន៦ប្រទេស មិនឲ្យចូលរួមសន្និសីទនៅតៃវ៉ាន់
សមាជិកសភាមកពីប្រទេសចំនួន៦ បាននិយាយដូចៗគ្នាថា មន្ត្រីទូតចិនបានដាក់សម្ពាធពួកគេមិនឲ្យទៅចូលរួមនៅក្នុងសន្និសីទកោះតៃវ៉ាន់នោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤។

ប្រទេសទាំង៦ ដែលត្រូវរដ្ឋាភិបាលក្រុងប៉េកាំងដាក់សម្ពាធ មានដូចជា បូលីវី កូឡុំប៊ី សាធារណរដ្ឋស្លូវ៉ាគី ម៉ាសេដ្វាន បូស្ន៉ី និងប្រទេសអាស៊ីមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណ។ ក្រុមអ្នកនយោបាយទាំង៦ប្រទេស បានរៀបរាប់ថា ពួកគេទទួលបានសារ ការហៅទូរសព្ទ និងសំណើប្រជុំបន្ទាន់ ដើម្បីផ្អាកនូវគម្រោងធ្វើដំណើរទៅចូលរួមសន្និសីទ IPAC (Inter-Parliamentary Alliance) ដែលត្រៀមធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដានេះ ស្ដីពីបញ្ហាប្រឈមបង្កឡើងដោយចិន ដើម្បីលើកកម្ពស់តម្លៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបទបញ្ជាតាមផ្លូវច្បាប់។ សន្និសីទ IPAC មានការចូលរួមពីសមាជិកសភារាប់រយនាក់មកពីប្រទេសចំនួន៣៥ ហើយត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០២០។
IPAC បានប្រឈមមុខនឹងសម្ពាធពីរដ្ឋាភិបាលចិនជាយូរមកហើយ ដោយសមាជិកមួយចំនួនត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងប៉េកាំង ហើយនៅក្នុងឆ្នាំ២០២១ ប្រទេសខ្លះត្រូវបានវាយប្រហារដោយក្រុម Hacker របស់ចិនថែមទៀតផង។ លោក Luke de Pulford ប្រធានរៀបចំសន្និសីទ IPAC បានឲ្យដឹងថា ការដាក់សម្ពាធលើកនេះ ខុសប្លែកពីអ្វីដែលចិនធ្លាប់ធ្វើកន្លងមក។ ពេលរៀបចំប្រជុំ IPAC នៅទីតាំងផ្សេងក្រៅពីតៃវ៉ាន់ មន្ត្រីទូតចិនបានទាក់ទងទៅសមាជិកសភាប្រទេសជាសមាជិកនៅក្រោយពេលចប់សន្និសីទ ខុសប្លែកអ្វីតែឆ្នាំនេះ ចិនបានដាក់សម្ពាធមុនពេលរៀបចំសន្និសីទទៅវិញ។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន AP លោក Antonio Miloshoski សមាជិកសភាប្រទេសម៉ាសេដ្វាន បាននិយាយថា លោកបានទទួលសារអេឡិចត្រូនិចពីចិន ដោយក្នុងនោះសរសេរថា៖ «ខ្ញុំឈ្មោះ Wu មកពីស្ថានទូតចិន។ យើងឮថា អ្នកបានទទួលការអញ្ជើញពី IPAC។ តើអ្នកនឹងចូលរួមសន្និសីទដែលនឹងធ្វើឡើងសប្ដាហ៍ក្រោយនៅតៃវ៉ាន់ដែរឬអត់?»។ ចំណែកលោកស្រី Sanela Klaric សមាជិកសភាបូស្ន៉ី បានរៀបរាប់ថា៖ «ពួកគេបានទាក់ទងមកប្រធានគណបក្សនយោបាយរបស់ខ្ញុំ ពួកគេបានស្នើឲ្យគាត់បញ្ឈប់ខ្ញុំមិនឲ្យធ្វើដំណើរទៅតៃវ៉ាន់”។ លោកស្រី Klaric បាននិយាយបន្តថា ការដាក់សម្ពាធនេះពិតជារំខានខ្លាំង ប៉ុន្តែវាមិនអាចរារាំងការប្ដេជ្ញាចិត្តបន្តការចូលរួមរបស់លោកស្រីនោះឡើយ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?