ព័ត៌មានអន្ដរជាតិ
សាលារៀនមួយនៅអាមេរិកហាមសិស្សប្រើសម្លៀកបំពាក់ពណ៌ខ្មៅ
សាលាបឋមសិក្សា Charles ដែលជាសមាជិកមួយនៃបណ្តាញសាលារៀន El Paso ក្នុងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំមួយដោយអនុវត្តគោលការណ៍សំលៀកបំពាក់ថ្មី ដោយហាមសិស្សស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដែលថ្នាក់ដឹកនាំសាលាយល់ថា បង្ហាញពីការបាក់ទឹកចិត្តនិងស្ត្រេស។

យោងការផ្សាយរបស់ BBC លោក Nick DeSantis នាយកសាលា Charles បានជូនដំណឹងដល់ឪពុកម្តាយនិងអាណាព្យាបាលរបស់សិស្ស ថា និន្នាការនៃការពាក់សម្លៀកបំពាក់ខ្មៅបានជាប់ទាក់ទងនឹងជំងឺបាក់ទឹកចិត្ត បញ្ហាសុខភាពផ្លូវចិត្ត និងឧក្រិដ្ឋកម្ម ជាជាងការលើកកម្ពស់ដល់បរិយាកាសសិក្សាវិជ្ជមានរបស់សិស្ស។ ដូច្នេះសាលាបានសម្រេចបង្កើតបទបញ្ជាថ្មីដោយហាមសិស្សពាក់សម្លៀកបំពាក់ពណ៌ខ្មៅពេញមួយដងខ្លួន។
សេចក្តីណែនាំថ្មីនេះអនុញ្ញាតឱ្យសិស្សស្លៀកសម្លៀកបំពាក់ខ្មៅខ្លះ ឬសម្លៀកបំពាក់ពណ៌ខ្មៅពេញលេញតែនៅថ្ងៃជាក់លាក់ណាមួយប៉ុណ្ណោះ។ លោក Norma De La Rosa ប្រធានសមាគមគ្រូបង្រៀន El Paso បានលើកឡើងថា គ្រូបង្រៀនបានសង្កេតឃើញពីការប្តូរសម្លៀកបំពាក់របស់សិស្ស នៅពេលដែលពួកគេស្ត្រេស ឬបាក់ទឹកចិត្ត។ កត្តានេះបានជំរុញឱ្យមានការកែប្រែរបៀបស្លៀកពាក់នេះ។

យ៉ាងណាក៏ដោយ គោលនយោបាយនេះបានជំរុញឲ្យមានការជជែកដេញដោលគ្នាក្នុងចំណោមមាតាបិតា និងសមាជិកសហគមន៍ ដោយអ្នកខ្លះប្រកែកថា ការហាមឃាត់ការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅនេះមិនអាចដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តជាមូលដ្ឋានបានឡើយ ហើយសិស្សអាចប្រឈមមុខនឹងភាពអយុត្តិធម៌ចំពោះការសម្រេចលើការស្លៀកពាក់របស់ពួកគេ។
ចំណែកអ្នករិះគន់ណែនាំថា ការផ្តោតលើការណែនាំនិងការផ្តល់ការប្រឹក្សាដល់សិស្សអាចមានប្រសិទ្ធភាពជាងការរឹតបន្តឹងលើការស្លៀកពាក់បែបនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


