ព័ត៌មានអន្ដរជាតិ
ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ប្រទេសអ៊ីស្លង់ ជួបការរញ្ជួយដីដល់ទៅជាង១៨,០០០លើក
អាជ្ញាធរបានព្រមានថា ការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសអ៊ីស្លង់អាចនឹងកើតឡើងក្នុងពេលឆាប់ៗ បន្ទាប់ពីការរញ្ជួយដីជាង១៨,០០០លើក បានវាយប្រហារកោះនេះកាលពីសប្តាហ៍មុន។
យោងតាមការិយាល័យឧតុនិយមអ៊ីស្លង់ (IMO) បានឲ្យដឹងថា ត្រឹមតែមួយថ្ងៃពុធ មានការរញ្ជួយដីប្រហែល២,៥០០លើកត្រូវបានកត់ត្រា ហើយចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍មក មានរញ្ជួយដីជិត៨០០លើកទៀត។

ការរញ្ជួយដីខ្លាំងបំផុតមានកម្រិត៥.៦រ៉ិចទ័រ ដែលសមល្មមអាចបណ្តាលឲ្យមានការខូចខាតខ្លះដល់រចនាសម្ព័ន្ធទន់ខ្សោយ។
សកម្មភាពរញ្ជួយញឹកញាប់បំផុត បានកើតឡើងនៅជុំវិញឧបទ្វីប Reykjanes ដែលជាតំបន់មានប្រជាជនច្រើននៅភាគខាងត្បូងរដ្ឋធានី Reykjavík ភាគនិរតីប្រទេសអ៊ីស្លង់។

ឥឡូវនេះ អាជ្ញាធរអ៊ីស្លង់គិតទុកថា ភ្នំភ្លើងចំនួនពីរនៅលើឧបទ្វីប Reykjanes គឺភ្នំភ្លើង Keilir និង Fagradalsfjall នឹងផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខ។
បន្ទុះភ្នំភ្លើងណាមួយ នឹងក្លាយជាការផ្ទុះលើកដំបូងនៅក្នុងតំបន់នេះ ចាប់តាំងពីសតវត្សរ៍ទី១២មក។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញជឿជាក់ថា វាមិនទំនងជាមានការផ្ទុះឡើងខ្លាំងដែលបាញ់កម្អែលនិងផេះភ្នំភ្លើងឡើងទៅលើមេឃនោះទេ។

ថ្លែងទៅកាន់ទូរទស្សន៍ CNN លោក Thorvaldur Thordarson សាស្រ្តាចារ្យផ្នែកបន្ទុះភ្នំភ្លើងនៅសកលវិទ្យាល័យអ៊ីស្លង់ បាននិយាយថា “យើងកំពុងប្រយុទ្ធដើម្បីរកមូលហេតុនៅពេលនេះ។ ហេតុអ្វីរឿងនេះកើតឡើង?។ វាពិតជាបានខិតទៅជិតផ្ទៃខាងលើ ប៉ុន្តែយើងកំពុងព្យាយាមរកមើលថា តើវាខិតទៅជិតជាងមុនដែរឬក៏អត់”។
គួរបញ្ជាក់ថា ប្រទេសអ៊ីស្លង់ គឺជាចំណុចក្តៅពិសេសមួយសម្រាប់សកម្មភាពរញ្ជួយ ពីព្រោះវាស្ថិតនៅលើព្រំប្រទល់ស្រទាប់តិចតូនិចដែលគេហៅថា Mid Atlantic Ridge៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ជប៉ុន រងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំងក្លា
ចុចអាន៖ មិនខុសពីឥណ្ឌូនេស៊ី ហ្វីលីពីនជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាផងដែរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


