Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន រងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំងក្លា

បានផុស

នៅ

ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារឆ្នេរសមុទ្រហ្វូគូស៊ីម៉ារបស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ពោលគឺប៉ុន្មានសប្តាហ៍មុនខួប១០ឆ្នាំនៃរលកយក្សស៊ូណាមិឆ្នាំ២០១១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយដីកម្រិត៧.៣រ៉ិចទ័របានញ័រខ្លាំងដល់ទីក្រុង តូក្យូ ឯណោះប៉ុន្តែមិនមានការចេញ ការព្រមានអំពីរលកយក្សស៊ូណាមិឡើយ។

ការរញ្ជួយដីកាលពីថ្ងៃសៅរ៍បានវាយប្រហារនៅម៉ោង២៣និង០៨នាទី (ម៉ោងក្នុងស្រុក) ជាមួយជម្រៅ៦០គីឡូម៉ែត្រ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ជប៉ុន។

ក្រុមមន្រ្តីនិយាយថា មានរបាយការណ៍អំពីមនុស្សរងរបួសប្រមាណ៥០នាក់ ហើយផ្ទះជិតមួយលានខ្នងត្រូវកាត់ផ្តាច់អគ្គិសនី។

ការរញ្ជួយនេះបានកើតឡើងនៅជិតចំណុចកណ្តាលនៃការរញ្ជួយឆ្នាំ២០១១ ដែលបង្កឲ្យមានរលកយក្សស៊ូណាមិនិងបានសម្លាប់មនុស្សជាង១៨,០០០នាក់។

រលកយក្សស៊ូណាមិបានបង្កគ្រោះថ្នាក់នុយក្លេអ៊ែរនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi។ វាជាគ្រោះថ្នាក់នុយក្លេអ៊ែរធ្ងន់ធ្ងរបំផុតនៅលើពិភពលោកចាប់តាំងពីគ្រោះមហន្តរាយ Chernobyl កាលពីឆ្នាំ១៩៨៦។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ការរញ្ជួយដីកាលពីថ្ងៃសៅរ៍ត្រូវបានគេជឿថា ជាការរញ្ជួយខ្លាំងទាក់ទងនឹងការរញ្ជួយឆ្នាំ២០១១។ ការរញ្ជួយ បន្ទាប់ពីការរញ្ជួយដីដ៏ធំមួយអាចបន្តក្នុងអំឡុងពេលជាច្រើនឆ្នាំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ៣២ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣៥ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៥២ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម