ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្តាំទៅអ៊ុយក្រែន ឲ្យត្រៀមខ្លួនទទួលការសងសឹក
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានផ្តាំទៅអ៊ុយក្រែន ឲ្យត្រៀមខ្លួនទទួលការសងសឹក ចំពោះការដែលខ្លួនវាយលុកទ្រង់ទ្រាយធំនៅតំបន់ Kursk កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់ RT។

ថ្លែងក្នុងកិច្ចប្រជុំរបស់គណបក្ស United Russia កាលពីថ្ងៃអង្គារទី១៣ខែសីហាឆ្នាំ២០២៤ លោក Medvedev ដែលជាប្រធានបក្ស បានចាត់ទុករឿងនោះជាការបង្កហេតុ និងចោទទីក្រុងកៀវ ថា វាយប្រហារមិនរើសមុខលើជនស៊ីវិល។ លោកព្រមានថា អ៊ុយក្រែនច្បាស់ជាទទួលបានការដាក់ទណ្ឌកម្មដ៏ស័ក្តិសមបំផុត ហើយអាជ្ញាធររុស្ស៊ី គួរតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ ដែលត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែង។
ទោះមេដឹកនាំនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ មិនបញ្ជាក់លម្អិតថាតើការសងសឹកនោះបែបណាក៏ដោយ ប៉ុន្តែកាសែត The Times បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនថា ទីក្រុងកៀវកំពុងត្រៀមខ្លួនសម្រាប់ការឆ្លើយតបដ៏សាហាវ ពីសំណាក់ភាគីរុស្ស៊ី ដែលអាចរួមទាំងការវាយប្រហារនៅក្នុងរដ្ឋធានីទៀតផង។

រម្លឹកទៅខែមុន រុស្ស៊ី បានបើកការវាយប្រហារលើមជ្ឈមណ្ឌលឧស្សាហកម្មការពារជាតិ រោងចក្រថាមពល មជ្ឈមណ្ឌលដឹកជញ្ជូន និងទីតាំងនានា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ជាការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន លើជនស៊ីវិល។
យ៉ាងណាមិញ ការព្រមានសងសឹកនាពេលនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសលែងចរចាជាមួយអ៊ុយក្រែន ក្រោយការវាយលុកនៅតំបន់ Kursk។
លោកពូទីននិយាយថា «ជាក់ស្តែង! ខ្មាំងដែលពឹងលើជំនួយពីចៅហ្វាយនាយលោកខាងលិចរបស់ពួកគេ កំពុងព្យាយាមផ្លាស់ប្តូរជំហរចរចានាពេលអនាគត ប៉ុន្តែតើឲ្យយើងនិយាយអំពីការចរចាជាមួយអ្នកដែលវាយប្រហារដោយមិនរើសមុខលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឬព្យាយាមគំរាមកំហែងរោងចក្រថាមពលនុយក្លេអ៊ែរដោយរបៀបណាទៅ? គោលដៅសំខាន់របស់ទីក្រុងកៀវនៅតំបន់ Kursk គឺបង្វែរការយកចិត្តទុកដាក់ពី Donbass ដែលជាកន្លែងកងកម្លាំងរុស្ស៊ី ទទួលជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ»។

សូមជម្រាបជាថ្មី អ៊ុយក្រែនបានបើកការវាយប្រហារនៅតំបន់ Kursk កាលពីសប្តាហ៍មុន ដែលនោះជាការវាយលុកឆ្លងដែនទ្រង់ទ្រាយធំបំផុតចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើង។
ត្បិតអ៊ុយក្រែនអះអាងទទួលបានផ្លែផ្កាសមប្រកបក្នុងការវាយលុកក៏ពិតមែនប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីចេញរបាយការណ៍ថា ខ្លួនបានទប់ស្កាត់ប្រតិបត្តិការនោះ ហើយទីក្រុងកៀវត្រូវស្លាប់ទាហានប្រហែល ១៦០០ នាក់ និងខ្ទេចរថពាសដែកអស់ ២០០ គ្រឿង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន លែងចរចាជាមួយអ៊ុយក្រែន ក្រោយការវាយលុកចូលដី រុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


