Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អះអាង វាយចូលដីរុស្ស៊ី កាន់តែជ្រៅ ថែមទាំងចាប់បានទ័ពលោក ពូទីន ១០០នាក់

បានផុស

នៅ

យោងតាមសេចក្តីរាយការណ៍របស់កាសែត Kyiv Independent នៅថ្ងៃព្រហស្បតិ៍ទី១៥ខែសីហាឆ្នាំ២០២៤, ប្រទេសអ៊ុយក្រែន បានអះអាងពីការវាយលុកចូលដីរុស្ស៊ីកាន់តែជ្រៅ និងថែមទាំងប្រកាសថា ខ្លួនចាប់បានកងទ័ពរបស់លោក ពូទីន ចំនួន១០០នាក់ទៀតផង ត្បិតព័ត៌មាននេះ មិនទាន់មានការឆ្លើយតបពីសំណាក់ទីក្រុងមូស្គូក៏ដោយ។

(រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ Kursk ព្រំដែនភាគខាងលិចប្រទេសរុស្ស៊ី ត្រូវរងការវាយប្រហារយ៉ាងភ្ញាក់ផ្អើល កាលពីសប្តាហ៍មុន ដល់ថ្នាក់អាជ្ញាធររុស្ស៊ីប្រកាសភាពអាសន្នតែម្តង។

ឥឡូវ ប្រមុខអ៊ុយក្រែនលោក Volodymyr Zelensky ចេញមុខបញ្ជាក់ថា កងទ័ពរបស់លោក ​បានរុលចូល១-២គីឡូម៉ែត្រទៀតហើយ ក្នុងតំបន់ Kursk ទោះរុស្ស៊ី បដិសេធក៏ដោយ។

លោក Volodymyr Zelensky (រូបថត៖ AP)

គិតត្រឹមថ្ងៃព្រហស្បតិ៍ ការវាយលុកឆ្លងដែនរបស់អ៊ុយក្រែន បានឈានចូលសប្តាហ៍ទី២ ហើយ​វា​​ជាការ​លុកលុយចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីលោក ពូទីនបើកប្រតិបត្តិការសឹកពេញលេញ​​ក្នុងឆ្នាំ២០២២។

ត្បិតតែមានការវាយលុកនៅទីតាំងមួយចំនួនក៏ពិតមែន ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Heorhiy Tykhy សង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងកៀវ មិនចង់បានដីរុស្ស៊ីឡើយ។ ខ្លួនគ្រាន់តែរំពឹងថា រុស្ស៊ីនឹងនាំសន្តិភាពមកវិញក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ។

(រូបថត៖ AP)

ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បានគូសបញ្ជាក់ពីផែនការសម្រាប់ «តំបន់សន្តិសុខ» នៅខេត្ត Kursk ដើម្បីការពារព្រំដែនអ៊ុយក្រែន។

លោកស្រីបង្ហោះ Telegram ថា អ៊ុយក្រែននឹងរៀបចំជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលរុស្ស៊ីនៅក្នុងតំបន់សន្តិសុខ ហើយបើកច្រករបៀងជម្លៀសទាំងទៅទឹកដីរុស្ស៊ីនិងអ៊ុយក្រែន។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានផ្តាំទៅអ៊ុយក្រែន ឲ្យត្រៀមខ្លួនទទួលការសងសឹក ចំពោះការដែលខ្លួនវាយលុកទ្រង់ទ្រាយធំនៅតំបន់ Kursk។

ត្បិតមេដឹកនាំនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ មិនបញ្ជាក់លម្អិតថាតើការសងសឹកនោះបែបណាក៏ដោយ ប៉ុន្តែកាសែត The Times បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនថា ទីក្រុងកៀវកំពុងត្រៀមខ្លួនសម្រាប់ការឆ្លើយតបដ៏សាហាវ ពីសំណាក់ភាគីរុស្ស៊ី ដែលអាចរួមទាំងការវាយប្រហារនៅក្នុងរដ្ឋធានីទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តរបស់រុស្ស៊ីមួយទៀតប្រកាសអាសន្ន ព្រោះអ៊ុយក្រែន វាយលុកខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម១២ ម៉ោង មុន

ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម