ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនព្យាយាមបង្កើតតំបន់ការពារនៅក្នុងទឹកដីរុស្ស៊ី
អស់រយៈពេលជិត២សប្តាហ៍ដែលកងទ័ពអ៊ុយក្រែនបានផ្លាស់ប្តូរយុទ្ធសាស្រ្តសង្គ្រាមពីសមរភូមិប្រយុទ្ធត្រឹមការការពារនិងវាយបកក្នុងទឹកដីរបស់ខ្លួន ទៅជាការវាយបកចូលទឹកដីរុស្ស៊ីដ៏ជ្រៅ និងមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍របស់រុស្ស៊ី ព្រមទាំងបង្កើតតំបន់ការពារនៅក្នុងទឹកដីរបស់រុស្ស៊ីតែម្តង ដើម្បីទប់ស្កាត់ការបំផ្លាញដោយសារការផ្លោងរបស់រុស្ស៊ី។

ការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនចូលទឹកដីរុស្ស៊ីចាប់ផ្តើមដំបូងកាលថ្ងៃទី៦ខែសីហា បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសហគមន៍អន្តរជាតិ សូម្បីតែរុស្ស៊ីខ្លួនឯងផ្ទាល់ក៏មើលបំណាំប្រទេសបច្ចឹមលោកដែលធ្លាប់តែថ្កោលទោសខ្លួន បែជាមិនថ្កោលទោសអ៊ុយក្រែនក្នុងពេលនេះ។
ក្នុងការចេញសារវីដេអូកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយជាលើកដំបូងអំពីមូលហេតុដែលនាំទៅដល់ការវាយលុយរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយមានគោលបំណងបង្កើតតំបន់ការពារដើម្បីការពារការវាយប្រហារបន្ថែមទៀតដោយទីក្រុងមូស្គូឆ្លងកាត់ព្រំដែន។

តាមការដកស្រង់សម្តីរបស់ទីភ្នាក់ងារព័ត៌មាន AP លោក Zelensky បាននិយាយថា៖«ឥឡូវនេះវាគឺជាភារកិច្ចចម្បងរបស់យើងក្នុងប្រតិបត្តិការការពារជារួម៖ ដើម្បីបំផ្លាញសក្ដានុពលសង្គ្រាមរុស្ស៊ីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងធ្វើសកម្មភាពវាយលុកជាអតិបរមា។ នេះរួមបញ្ចូលទាំងការបង្កើតតំបន់ការពារនៅលើទឹកដីរបស់អ្នកឈ្លានពាន ដោយប្រតិបត្តិការរបស់យើងនៅក្នុងតំបន់ Kursk»។
ក្នុងប្រតិបត្តិការយោធាចូលទឹកដីមហាអំណាចរុស្ស៊ីនេះ កងទ័ពអ៊ុយក្រែនក៏បានបំផ្លាញស្ពានដើម្បីកាត់ផ្តាច់ការចល័តកងទ័ពរបស់រុស្ស៊ី។
កាលពីសប្តាហ៍មុន បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានវាយសម្រុកទៅមុខកាន់តែជ្រៅចូលទឹកដីរុស្ស៊ី រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាឱ្យមេទ័ពក្នុងតំបន់ជុំវិញនោះ បង្កើតក្រុមប្រឹក្សាសន្តិសុខដើម្បីសហការគ្នាលើការការពារសន្តិសុខតាមព្រំដែន ដែលងាយស្រួលដល់ការគាំទ្រគ្នាទៅវិញទៅមក។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយពេលអស់រយៈពេលជិត៣០ខែកន្លងផុតទៅ ប៉ុន្តែភាគីទាំងពីរបានបរាជ័យក្នុងការចរចាស្វែងរកសន្តិភាពទោះបីជាប្រទេសជាច្រើន ធ្លាប់បានដាក់សំណើរនិងលក្ខខ័ណ្ឌឱ្យភាគីនិមួយៗទទួលយក។ ភាគីរុស្ស៊ីតែងតែអះអាងថា ខ្លួនមិនច្រានចោលលទ្ធភាពចរចា ប៉ុន្តែភាគីរុស្ស៊ីពេញចិត្តការចរចាជាមួយបណ្តាប្រទេសដែលផ្គត់ផ្គង់គ្រឿងសព្វាវុធឱ្យអ៊ុយក្រែន មានសហរដ្ឋអាមេរិក និងបច្ចឹមលោកអឺរ៉ុប ខណៈភាគីអ៊ុយក្រែនទាមទារដាច់ខាតឱ្យរុស្ស៊ីដកកងទ័ពទាំងអស់ពីទឹកដីខ្លួនជាមួយសិន មុនការចរចាសន្តិភាពរវាងប្រទេសទាំងពីរ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


