ព័ត៌មានអន្ដរជាតិ
ប្រទេសនៅអាស៊ីអាគ្នេយ៍ ព្រមានឲ្យប្រយ័ត្ន ក្រោយរកឃើញជំងឺ Mpox ឆ្លងក្នុងសហគមន៍
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍គឺ ហ្វីលីពីន បានចេញការព្រមានឲ្យគ្រប់គ្នាប្រុងប្រយ័ត្ន ក្រោយរកឃើញករណីឆ្លងជំងឺ Mpox ថ្មីក្នុងសហគមន៍ ហើយនេះគឺជាករណីដំបូងរបស់ប្រទេស ចាប់តាំងពីខែធ្នូមកឆ្នាំ២០២៣មក។

តាមសេចក្តីរាយការណ៍របស់ New York Times កាលពីថ្ងៃចន្ទទី១៩ខែសីហាឆ្នាំ២០២៤, អ្នកជំងឺគឺជាបុរសវ័យ៣៣ឆ្នាំរស់នៅទីក្រុង ម៉ានីល ហើយគ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសឡើយ។
ដូច្នេះហើយ ទើបរដ្ឋមន្ត្រីសុខាភិបាលលោក Teddy Herbosa ប្រាប់អ្នកសារព័ត៌មានថា «មេរោគ Mpox កំពុងស្ថិតនៅក្នុងចំណោមពួកយើង! នេះជាការព្រមានដល់អ្នករាល់គ្នា។ អ្នកជំងឺមិនដែលធ្វើដំណើរទៅបរទេសឡើយ ដូចនេះមានន័យថា វីរុសមានវត្តមានក្នុងសហគមន៍ហ្វីលីពីនរួចទៅហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកគូសបញ្ជាក់ថា មិនមានវិធានការរឹតបណ្តឹងព្រំដែន ដូចកាលជំងឺកូវីដ-១៩ រាតត្បាតនោះទេ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្ត្រីហ្វីលីពីន កំពុងរង់ចាំមើលលទ្ធផលនៃការធ្វើតេស្តដើម្បីកំណត់ថាតើ ជំងឺ Mpox ដែលរកឃើញក្នុងសហគមន៍នេះ គឺជាប្រភេទអ្វីឲ្យប្រាកដ។
សូមជម្រាបថា ទម្រង់ថ្មីនៃមេរោគនេះ បានបង្កឲ្យមានក្តីព្រួយបារម្ភជាសកលរួចទៅហើយ ដោយសារតែវាហាក់ដូចជាឆ្លងរីករាលដាលស្រួលពេក តាមរយៈទំនាក់ទំនងជិតស្និទ្ធជាប្រចាំ។
កាលពីថ្ងៃពុធសប្តាហ៍មុន អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានប្រកាសអាសន្នជាសកលកម្រិតខ្ពស់ចំពោះជំងឺ Mpox បន្ទាប់ពីការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ហើយរីករាលដាលដល់បណ្តាប្រទេសជិតខាង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជំងឺ Mpox Clad 1 ដ៏គ្រោះថ្នាក់ ចាប់ផ្តើមរាលដាលចេញពីអាហ្វ្រិក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


