ព័ត៌មានអន្ដរជាតិ
លោក ពូទីន ទៅទស្សនកិច្ច Chechnya ដ៏ភ្ញាក់ផ្អើល ក្រោយអ៊ុយក្រែនវាយបកចូលទឹកដី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារបានធ្វើដំណើរទស្សនកិច្ចដោយមិនគ្រោងទុកទៅកាន់ Chechnya ដែលជាសាធារណរដ្ឋមូស្លីមនៅក្នុងសហព័ន្ធរុស្ស៊ី និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ក្នុងរយៈពេលជិត១៣ឆ្នាំ ខណៈដែលការលុកលុយឆ្លងព្រំដែនដ៏ខ្លាំងក្លារបស់អ៊ុយក្រែនទៅកាន់ភាគខាងលិចនៃប្រទេសរុស្ស៊ីបានឈានចូលដល់សប្តាហ៍ទីបី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មានAPនៅថ្ងៃទី២១ខែសីហានេះ។


នៅក្នុងដំណើរទស្សនកិច្ចនោះលោកពូទីនត្រូវបានស្វាគមន៍ដោយមេដឹកនាំសំខាន់ៗ នៅ Chechnya ដូចជាលោក Ramzan Kadyrov ជាអ្នកនយោបាយរុស្ស៊ី និងជាប្រមុខនៃសាធារណរដ្ឋនេះ នាពេលបច្ចុប្បន្នមុនពេលទៅទស្សនាសាលាទ័ពពិសេសដែលមានឈ្មោះផ្ទាល់ខ្លួនរបស់លោក Kadyrov។ លោក ពូទីន បានសរសើរអ្នកស្ម័គ្រចិត្តដែលហ្វឹកហាត់នៅទីនោះមុនពេលដាក់ពង្រាយនៅអ៊ុយក្រែនថា«ដរាបណារុស្ស៊ីមានបុរសខ្លាំងៗដូចពួកគេ រុស្ស៊ីនឹងឈ្នះអ៊ុយក្រែន»។
លោក Kadyrov ក៏បានបង្ហោះនៅលើបណ្តាញ Telegram ផ្លូវការរបស់គាត់ថា យុទ្ធជនជាង៤៧០០០នាក់ រួមទាំងអ្នកស្ម័គ្រចិត្តបានហ្វឹកហាត់នៅឯកន្លែងនោះចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើម«ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងទឹកដីអ៊ុយក្រែន។ ទោះយ៉ាងណាគិតត្រឹមល្ងាចថ្ងៃអង្គារ ទាំងវិមានក្រឹមឡាំង និងលោក Kadyrov មិនបានចែករំលែកព័ត៌មានលម្អិតអំពីគោលបំណង និងពេលវេលានៃដំណើរទស្សនកិច្ចដែលមិននឹកស្មានដល់របស់លោក ពូទីននោះទេ។


នៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃអង្គារ លោក ពូទីន បានទៅមើលផ្នូរឪពុករបស់លោក Kadyrov អតីតមេដឹកនាំ Chechen (ដែលជាផ្នែកមួយនៃជនជាតិ Nakh និងជាចម្បងនៃជំនឿមូស្លីម) នៅ Akhmat Kadyrov ជាប៉ុស្តិ៍បញ្ជាការ និងវិហារឥស្លាមមួយក្នុងរដ្ឋធានី Grozny។ នៅបញ្ចប់នៃដំណើរទស្សនកិច្ចនោះ លោកបានជួបពិភាក្សាជាមួយមេដឹកនាំនានា នៃអ្នកបម្រុងត្រៀមខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន ខណៈរបាយការណ៍មិនបានបញ្ជាក់ថាតើអ្នកបម្រុងទាំងនេះអាចត្រូវបានបញ្ជូនទៅវាយលុកក្រុង Kyiv ឬយ៉ាងណានោះទេ។
វិមានក្រឹមឡាំងបានពឹងផ្អែកលើក្រុម Kadyrov ដើម្បីរក្សាខេត្តនៅតំបន់កូកាស (Caucasus)ខាងជើងឱ្យមានស្ថិរភាពបន្ទាប់ពីភាពចលាចលជាច្រើនឆ្នាំ។ ដោយឡែកក្រុមសិទ្ធិមនុស្សអន្តរជាតិបានចោទប្រកាន់កងកម្លាំងសន្តិសុខរបស់លោក Kadyrov ពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម និងការចាប់ពង្រត់អ្នកប្រឆាំង ប៉ុន្តែអាជ្ញាធររុស្ស៊ីបានបិទការទាមទារម្តងហើយម្តងទៀតដើម្បីធ្វើការស៊ើបអង្កេត។


មុនពេលដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ទៅកាន់ Chechnya លោកពូទីន នៅព្រឹកថ្ងៃអង្គារក៏បានទៅ Beslan ដែលជាទីប្រជុំជនក្នុងតំបន់កូកាស ជាកន្លែងដែលគាត់បានជួបជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ជាមួយម្តាយរបស់កុមារដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារសាលារៀនឆ្នាំ ២០០៤ដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមដែលបណ្ដាលឲ្យស្លាប់មនុស្សជា៣៣០នាក់។
សាធារណរដ្ឋ Chechnya មិនត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជារដ្ឋអធិបតេយ្យនោះទេ។ រដ្ឋនេះបានប្រកាសឯករាជ្យពីប្រទេសរុស្ស៊ីនៅខែកញ្ញាឆ្នាំ១៩៩១ ដោយបានយកឈ្មោះសាធារណរដ្ឋChechen។ ជាមួយគ្នានោះអ្នកប្រយុទ្ធមកពី Chechnya ដែលទាមទារឯករាជ្យបន្ទាប់ពីការដួលរលំសហភាពសូវៀតបាននាំឱ្យមានសង្រ្គាមជាច្រើនឆ្នាំជាមួយកងកម្លាំងរដ្ឋាភិបាលរុស្ស៊ី។ អ្នកស្ម័គ្រចិត្តគាំទ្រអ៊ុយក្រែនក្រោមការដឹកនាំរបស់លោក Dzhokhar Dudayev ដែលជាមេដឹកនាំគាំទ្រឯករាជ្យរបស់ Chechen គឺជាសត្រូវចម្បងរបស់កងកម្លាំងដែលគាំទ្រលោក ពូទីន និងលោក Kadyrov ។ ប៉ុន្តែក្រោយមកទៀតបានចូលរួមជាមួយរុស្ស៊ីក្នុងការឡោមព័ទ្ធកំពង់ផែសំខាន់របស់អ៊ុយក្រែននៃទីក្រុង Mariupol អស់រយៈពេលជាច្រើនខែ និងចំណុចសំខាន់ៗផ្សេងទៀតនៅភាគខាងត្បូង និងខាងកើតរបស់ប្រទេសអ៊ុយក្រែន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


