ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ុយក្រែន ប្រកាសវាយចូលដីរុស្ស៊ីដល់ទៅ ៣៥គីឡូម៉ែត្រ
មេទ័ពអ៊ុយក្រែនប្រកាសថា ទាហានរបស់ខ្លួនបានវាយលុកចូលទឹកដីរុស្ស៊ីដល់ទៅ៣៥គីឡូម៉ែត្រហើយ ខណៈមុននេះលោកប្រធានាធិបតី Zelensky ក៏អះអាងដែរថា កងទ័ពរបស់លោកបានដណ្តើមការគ្រប់គ្រងទីតាំងចំនួន៩៣កន្លែងហើយ ក្នុងខេត្ត Kursk។

តាមការអះអាងពីលោកវរសេនីយ៍ឯក Oleksandr Syrskyi មេបញ្ជាការកងទ័ពអ៊ុយក្រែន កាលពីថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤, «កងកម្លាំងអ៊ុយក្រែន កំពុងបើកប្រតិបត្តិការការពារនៅខេត្ត Kursk ក្នុងគោលបំណងបង្កើតតំបន់ទ្រនាប់សន្តិសុខ និងការពារការវាយប្រហារដោយកាំភ្លើងធំពីទឹកដីរុស្ស៊ី។ អ៊ុយក្រែនបានរុលចូលដល់ចម្ងាយ ២៨-៣៥ គីឡូម៉ែត្រ ក្នុងទឹកដីរុស្ស៊ី ដោយគ្រប់គ្រងលើផ្ទៃដី ១ ២៦៣ គីឡូម៉ែត្រការ៉េ និងគ្រប់គ្រងទីតាំង៩៣កន្លែងនៅខេត្ត Kursk»។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មាននេះ មិនទាន់មានប្រតិកម្មអ្វីពីទីក្រុងមូស្គូនោះទេ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃទី២០ខែសីហាថា យោធារបស់ខ្លួន នៅតែបន្តរារាំងការប៉ុនប៉ងវាយប្រហារខេត្ត Kursk ពីសំណាក់អ៊ុយក្រែន។

គិតត្រឹមពេលនេះ គឺមានរយៈពេលពីរសប្តាហ៍ហើយ ដែលកងកម្លាំងរបស់លោក Zelensky បើកការវាយប្រហារទ្រង់ទ្រាយធំបំផុតឆ្លងដែនចូលលើទឹកដីរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការសឹកពេញទំហឹងលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២។
យោងតាមក្រសួង, តាំងពីយុទ្ធនាការនៅខេត្ត Kursk ចាប់ផ្តើម អ៊ុយក្រែនស្លាប់ទាហានចំនួន ៤ ១៣០នាក់, ខ្ទេចរថក្រោះអស់៥៨គ្រឿង រថពាសដែកជាង៣៧០គ្រឿង រួមទាំងប្រព័ន្ធសព្វាវុធជាច្រើនប្រភេទដូចជា HIMARS និង M270 MLRS ផងដែរ។
យ៉ាងណាក្តី ប្រតិបត្តិការនៅ Kursk ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យអ៊ុយក្រែនកាន់តែមានទឹកមាត់លេបក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី ត្បិតតែរដ្ឋាភិបាលទីក្រុងមូស្គូ ព្រមានម្តងហើយម្តងទៀតថា ទីក្រុងកៀវ សូមត្រៀមខ្លួនទទួលការសងសឹកឲ្យហើយទៅក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelensky៖ អ៊ុយក្រែនគ្រប់គ្រងមូលដ្ឋាន៩២កន្លែងនៅតំបន់ Kursk
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


