ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិកទៅដល់ចិន ដើម្បីពិភាក្សាបញ្ហាក្តៅចំនួន៣
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានទៅដល់ទីក្រុងប៉េកាំងហើយ នៅថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ខណៈបញ្ហាក្តៅចំនួន៣ដែលនឹងលើកយកមកពិភាក្សាជាមួយមន្ត្រីចិនគឺមានដូចជាបញ្ហាយោធា កោះតៃវ៉ាន់ និងគ្រឿងញៀន fentanyl។
គ្រាន់តែទៅដល់ទីក្រងប៉េកាំងភ្លាម លោក Sullivan បានក្លាយជាទីប្រឹក្សាសន្តិសុខជាតិសេតវិមានទី១ ដែលបំពេញទស្សនកិច្ចប្រទេសចិន ក្នុងរយៈពេល៨ឆ្នាំចុងក្រោយ ហើយក៏មានការរំពឹងទុកផងដែរថា វត្តមានរបស់លោកនាពេលនេះ នឹងជួយត្រួសត្រាយផ្លូវឈានទៅដល់ការរៀបចំកិច្ចប្រជុំកំពូលថ្មីរវាងប្រធានាធិបតិចិន ស៊ី ជីនពីង និងសមភាគីអាមេរិក ចូ បៃដិន។
តាមសេចក្តីរាយការណ៍របស់ South Chian Morning Post, អំឡុងពេលបំពេញទស្សកិច្ចនេះ លោក Sullivan នឹងជួបពិភាក្សាជាមួយសមភាគីចិនគឺលោក Wang Yi ដោយអ្នកទាំងពីរ នឹងជជែកលើបញ្ហាជាច្រើនរាប់ចាប់ពីបញ្ហាតៃវ៉ាន់ទៅដល់សមុទ្រចិនខាងត្បូង ក៏ដូចជាវិបត្តិគ្រឿងញៀន Fentanyl នៅសហរដ្ឋអាមេរិក និងការគាំទ្ររបស់ចិនចំពោះឧស្សាហកម្មការពារជាតិរុស្ស៊ីផងដែរ។
យ៉ាងណា គេរំពឹងថា លោក Wang ក៏នឹងលើកយកបញ្ហាដែលចិនចាត់ទុកថាជា “វិធានការបំពាន” របស់អាមេរិក ទាក់ទងនឹងការយកពន្ធគយ គ្រប់គ្រងការនាំចេញ និងការដាក់ទណ្ឌកម្មជាឯកតោភាគី ក៏ដូចជាបញ្ហាផ្សេងទៀតជុំវិញវិស័យពាណិជ្ជកម្មផងដែរ។
ពាក់ព័ន្ធរឿងនេះ ក្រសួងការបរទេសចិននិយាយថា ចិននឹងបង្ហាញពីកង្វល់យ៉ាងធំរបស់ខ្លួន ដោយបញ្ជាក់ពីជំហរម៉ឺងម៉ាត់ និងបំភ្លឺច្បាស់ៗលើបញ្ហាតៃវ៉ាន់ សិទ្ធិក្នុងការអភិវឌ្ឍ និងសន្តិសុខជាយុទ្ធសាស្ត្ររបស់ខ្លួន។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកបានបន្តចាត់វិធានការមិនសមហេតុផល ប្រឆាំងចិនទាក់ទងនឹងពន្ធគយ រឹតត្បិតការនាំចេញនិងការវិនិយោគ ហើយដាក់ទណ្ឌកម្មជាឯកតោភាគី ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Sullivan ក៏កើតឡើងផងដែរ ចំពេលប្រទេសចិននិងហ្វីលីពីន ឈ្លោះគ្នាកាន់តែខ្លាំងក្នុងដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងត្បូង។
ជាក់ស្តែងកាលពីថ្ងៃចន្ទ ឆ្មាំសមុទ្រចិននិយាយថា នាវាហ្វីលីពីនចំនួន២គ្រឿង បានបើកចូលដែនទឹករបស់ខ្លួននៅ Sabina Shoal ទាំងបំពាន ហើយនោះគឺជាការប្រឈមមុខដាក់គ្នាលើកទីបីរវាងភាគីទាំងពីរ ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការប៉ះទង្គិចគ្នានៅទីតាំងដដែលកាលពីថ្ងៃអាទិត្យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ព្រមានថា អាមេរិក គ្មានសិទ្ធិជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូង ទេ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី